• 2021-04-08 02:40:28
  • ព័ត៌មាន

ផ្ទុះព័ត៌មានថា Paing Takhon ត្រូវយោធាភូមាចាប់ខ្លួនទាំងព្រឹក ទាំងកំពុងមានជំងឺ

  • 2021-04-08 02:40:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​នេះ​មាន​សេចក្ដីរាយការណ៍មក​ថា​ Paing Takhon តារាម៉ូដែល​ដែល​ខ្នះខ្នែងខ្លាំង​ក្នុង​ការ​ទាមទារសិទ្ធិ​ និង​យុត្តិធម៌ពីក្រុមយោធាភូមា ត្រូវបានគេ​ចាប់ខ្លួន​ហើយនៅព្រឹក​ម៉ោង ៥ ថ្ងៃនេះក្នុងផ្ទះរបស់លោកដែលស្ថិតនៅ North Dagon។

អ្នកប្រើបណ្ដាញ​សង្គមជា​ច្រើន​នាក់ ក្នុងនោះរួមមានអ្នកចាត់ការទូទៅរបស់ Paing Takhon ផងបាន​នាំគ្នា​បង្ហោះជា​បន្តបន្ទាប់ពីករណី​ចាប់ខ្លួន​របស់​តារា​ប្រុស​រូបនេះ​ ហើយក៏បាន​បញ្ជាក់ថា​លោកបាន​ធ្លាក់ខ្លួន​ឈឺប៉ុន្មាន​ថ្ងៃហើយ ហើយក៏ត្រូវជួបរឿង​បែប​នេះ​ទៀត ឯខាង​ក្រុមគ្រួសារក៏កំពុង​ទាមទារ និង​ស្នើសុំ​យ៉ាងទទូច​ទៅកាន់យោធា ឲ្យមេត្តាដោះលែង Paing Takhon មក​វិញ ដើម្បីព្យាបាលជំងឺ។

យ៉ាងណា​ទាក់ទង​នឹង​ព័ត៌មាន​ចាប់ខ្លួន​តារាៗបាន​ផ្ទុះ​ឡើង​ច្រើន​ថ្ងៃមក​ហើយ ឯប្រតិបត្តិការចាប់ខ្លួនក៏ត្រូវ​បាន​ធ្វើ​ឡើងជា​បន្តបន្ទាប់ចំពោះ​តារាលើសពី ៥០នាក់ទៅទៀត ក្នុង​នោះមាន​តាំងពីតារាសម្ដែង អ្នកដឹកនាំរឿង តារាចម្រៀង តារាម៉ូដែល -ល- ដែលពួកគេ​ទាំងនេះ​សុទ្ធតែជាអ្នកដែលព្យាយាមប្រឆាំងតវ៉ានឹង​របបយោធាថ្មីរបស់ភូមា។ ចំណែក​ករណី​របស់ Paing Takhon ដែលពិត ឬយ៉ាង​ក្រុមការងារ​នឹង​បន្តតាមដាន​ជា​បន្តទៀតនូវប្រភពច្បាស់ការ

មតិយោបល់