• 2021-04-08 06:45:45
  • ព័ត៌មាន

អនុស្សាវរីយ៍ EXO បង្កើតរួមគ្នា កត់ទុកជាពេល​ដ៏មានន័យបំផុតរយៈពេល ៩ឆ្នាំកន្លងមកនេះ

  • 2021-04-08 06:45:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រៀងរាល់ថ្ងៃទី០៨ ខែមេសា ជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ ២០១២មក អ្នកគាំទ្រ EXO តែង​បង្ហោះអបអរក្រុម​EXO ព្រោះជាថ្ងៃខួប​បង្កើតក្រុម​នេះ។

សម្រាប់ EXO វិញ​ ពេល​វេលាកន្លងមក​ច្រើនឆ្នាំមក​នេះ រឿងអ្វី​ក៏ពួកគេ​ធ្លាប់​ជួប ប៉ុន្តែ​យ៉ាងណាសមាជិក​ទាំងអស់ក៏មិន​លែង​ដៃគ្នា​ចោលដែរ ទោះបី​ត្រូវរវល់ការងារ​រៀងខ្លួនទៅតាមជំនាញ និងផ្លូវដែលពួកគេជ្រើសដើរក៏ដោយ។ ធ្មេចបើកៗ វាមាន​រយៈពេល​ ៩ឆ្នាំហើយ គិត​មក​ដល់ឆ្នាំ ២០២១​នេះ ដែល​ក្រុម​តែង​នៅជាមួយអ្នក​គាំទ្រ ដូចនេះ​រយៈពេល​ជាយូរ​មក​នេះ ពួកគេ​ក៏ប្រាកដជាបាន​សាង​រឿងល្អៗមកជាមួយគ្នា​ច្រើនដែរ។

ពិតមែនហើយ! ពួកគេ​បាន​សាង​អនុស្សាវរីយ៍ច្រើនណាស់ជាមួយគ្នា ប៉ុន្តែ​ថ្ងៃនេះ​ Sabay សូម​លើកយក​ពេល​វេលាមួយចំនួន​ដែល​ទាំងសមាជិកក្រុម និង EXO-L ប្រាកដជាគ្មាន​ថ្ងៃភ្លេចបាន​ឡើយ៖

១. ពេល​ឈ្នះពានពីកម្មវិធីប្រគំតន្ត្រី

២. ពេលចូលរួមកម្មវិធីកម្សាន្តចិន Happy Camp រួមគ្នា

៣. ពេល​បង្ហាញ​ក្ដីស្រឡាញ់ឲ្យគ្នាក្នុង​កម្មវិធី Happy Camp

៤. ពេល​ឈ្នះពានពីកម្មវិធីធំៗ

៥. ពេល​ Lay ឡើងនិយាយពេល​ទទួលពាន ថាពេល​វេលាលំបាក​ទាំងអស់ដែលពួកគេ​ឆ្លងកាត់កន្លងមក មិនមែន​ហៅថាជាការបរាជ័យទេ ប៉ុន្តែវា​ជាកម្លាំង​ដែលជម្រុញចិត្តបន្ថែម ឲ្យពួកគេកាន់តែដើរទៅមុខបាន។

៦. មាន​ងារជា «ស្ដេច Grand Prizes» ក្រោយឈ្នះពាន​ធំ «Album Of The Year» ដល់ទៅ ៥ឆ្នាំជាប់គ្នា

៧. បទ​ចម្រៀងក្នុងរឿងដែល HIT ខ្លាំង​បំផុត

៨. ពេល​មើលរឿង «Miracle In Cell No.7» ជុំគ្នា

៩. ពេល​ EXO លេងជាមួយ​ក្មេងៗ

១០. ពេលចូលរួមកម្មវិធី Infinite Challenge ដោយបាន​បង្កើតបទចម្រៀងជាមួយពិធីករ Yoo Jae Suk

១១. ពេល​បង្ហាញ​សមត្ថភាពសម្ដែង

១២. សមត្ថភាព​ច្រៀង​បាន​ច្រើនភាសា

១៣. ពេល​សន្យាជាមួយ Fan ទាំងអស់ រក្សា EXO ឲ្យបាន ហើយបាន​ចេញបទ «Promise» ជាការតបស្នង​នូវក្ដីស្រឡាញ់ដែល​បាន​មក

១៤. ពេលឡើងសម្ដែងក្នុង​ព្រឹត្តិការណ៍ Winter Olympics in PyeongChang

១៥. ព្រឹត្តិការណ៍អស្ចារ្យមិនអាចបំភ្លេចបាន ពេល​ទៅ Dubai

១៦. Concept របស់​ក្រុមថ្មី​រហូត មិនដែល​ឲ្យជាន់គ្នា​ទេ

១៧. ពេល​សមាជិក​ចេញមុខជាតារាទោល ត្រូវ​តែពិសេស​ជានិច្ច

១៨. ក្រុមតូចដែល​បង្កើត ហើយទទួល​បាន​មកវិញនូវភាពជោគជ័យមិនឲ្យខកចិត្តហ្វេន

១៩. បទ «Growl» ក្លាយជា​បទ​តំណាង​ប្រចាំ K-Pop

២០. ពេលក្រុមមានមហាកិត្តិយស ដោយត្រូវ​បានអញ្ជើញឲ្យចូលរួមក្នុងជំនួប G20 Summit រវាងប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae In និងអតីតប្រធានាធិបតីអាមេរិក Donald Trump

២១. ពេល​ Ryal Reynolds សុំ​ធ្វើជាសមាជិកទី ១០របស់ EXO

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Soompi ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់