• 2021-04-08 06:00:39
  • ព័ត៌មាន

ថៃផ្ទុះកូវីដទៀតហើយ! តួប្រុសក្នុងរឿង «បងស្អាតមេបោក» Bank Thiti វិជ្ជមានកូវីដ-១៩

  • 2021-04-08 06:00:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែងប្រុសថៃ Bank Thiti ដែលត្រូវបានគេស្គាល់ថាជាតួអង្គសម្ដែងក្នុងរឿង”បងស្អាតមេបោក” រកឃើញមានផ្ទុកជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី០៨ មេសា យោងតាមសារព័ត៌មានថៃ Khaosod បានចុះផ្សាយ។

ប្រទេសថៃកំពុងតែមានការរីករាលដាលជំងឺកូវីដ-១៩យ៉ាងខ្លាំងសាជាថ្មី ដែលមានករណីលើប្រជាពលរដ្ឋឆ្លងជាហូរហែ ជាពិសេសបណ្ដុំសិល្បករសិល្បការនីច្រើនដួងក៏បានរកឃើញវិជ្ជមានកូវីដ-១៩ ជាបន្តបន្ទាប់ផងដែរ បង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង។ ដោយឡែកនៅព្រឹកនេះ រកឃើញតារា សម្ដែងប្រុសវ័យ ក្មេង Bank Thiti មានជំងឺកូវីដ-១៩។

ខណៈដែលមានសារព័ត៌មានជាច្រើនបានចុះផ្សាយពី Bank ឆ្លងកូវីដ សាមីខ្លួនផ្ទាល់ក៏បានចេញមុខ ប្រកាសថាខ្លួនពិតជាមានជំងឺកូវីដ-១៩ពិតមែន ហើយសូមអ្នកជាប់ពាក់ព័ន្ធជាមួយលោកទាំងអស់ ឆាប់ទៅធ្វើតេស្ដរកជំងឺកាចសាហាវនេះ។ បច្ចុប្បន្ន Bank កំពុងសម្រាកព្យាបាល និងតាមដានស្ថាន ភាពសុខភាព ចំណែកឯក្រុមគ្រួសារ Bank កំពុងធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ khaosod អត្ថបទ៖ Pav SreyPich

មតិយោបល់