- 2021-04-09 06:05:41
- ព័ត៌មាន
Punpun Suttata និងឪពុកនៅជាប់គ្នារហូត តែលទ្ធផលកូវីដចេញមក មានម្នាក់វិជ្ជមាន ម្នាក់ទៀតអវិជ្ជមាន
- 2021-04-09 06:05:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Punpun Suttata និងឪពុកនៅជាប់គ្នារហូត តែលទ្ធផលកូវីដចេញមក មានម្នាក់វិជ្ជមាន ម្នាក់ទៀតអវិជ្ជមាន
ចន្លោះមិនឃើញ
ប៉ុន្មានថ្ងៃចុងក្រោយនេះ ពិភពសិល្បថៃត្រូវកក្រើកជាថ្មី ពេលរកឃើញអ្នកឆ្លងជំងឺកូវីដជាបន្តបន្ទាប់ ជាហេតុតារាៗដែលមានខ្លួនថាជាប់ពាក់ព័ន្ធនឹងអ្នកកើត ត្រូវប្រញាប់ទៅធ្វើតេស្តជាបន្ទាន់។
ដោយឡែកចូលដល់គ្រួសាររបស់ Punpun Suttata វិញ កាលពីថ្ងៃទី០៧ ខែមេសា ឪពុករបស់នាងទទួលបានលទ្ធផលវិជ្ជមាន ថាឆ្លងកូវីដ ហើយនាងក៏បានរួសរាន់ទៅធ្វើតេស្តដែរ រហូតដល់ថ្ងៃទី០៨ លទួ្ធផលចេញមកគឺ អវិជ្ជមាន។
ទោះបីជាមិនបានឆ្លងក៏ពិតមែន ក៏ប៉ុន្តែ ដើម្បីសុវត្ថិភាពទាំងខ្លួននាង និងអ្នកដទៃទៀត Punpun ក៏ត្រូវធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃដែរ។
បន្ថែមពីលើនេះ នាងក៏បានអរគុណដល់គ្រប់គ្នាដែលបានបារម្ភពីសុវត្ថិភាពរបស់នាង ក៏ដូចជាតែងលើកទឹកចិត្តកន្លងមក៕
ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត