• 2021-04-12 04:46:00
  • ព័ត៌មាន

Dispatch ទម្លាយភស្តុតាងថា Yeji ជាអ្នកបញ្ជា Junghyun មិនឲ្យថតឈុតស្និទ្ធស្នាលជាមួយ Seohyun

  • 2021-04-12 04:46:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព័ត៌មាន​ទាក់ទង​នឹងអត្តចរិតពេល​ថតរឿងរបស់ Kim Junghyun ជាមួយ Seohyun ដូចជាកំពុង​តែ​ផ្ទុះ​រញ្ជួយពេញ​ពិភពសិល្បៈកូរ៉េហើយ ហើយរឿងរ៉ាវ​ចេះ​តែចេញ​មក​ជាបន្តបន្ទាប់ ដូចពេល​នេះជា​ដើម Dispatch បាន​ទម្លាយថាមូលហេតុដែល តារា​ប្រុសរូបនេះ​បដិសេធមិនថតឈុតប៉ះសាច់ Seohyun ក្នុងរឿងរបស់ MBC នោះ​ក៏ដោយសារជាបញ្ជា Seo Yeji (ដែល​កាលនោះជាសង្សាររបស់លោក)។

Dispatch បាន​បង្ហាញពីសារទាក់ទងរវាង​ Kim Junghyun និង Seo Yeji ព្រមទាំង​បញ្ជាក់ថា​ឈុតប៉ះពាល់គ្នាផ្ទាល់ ឬឈុតស្និទ្ធស្នាលចំនួន ១៣ឈុត ត្រូវបាត់ ដោយសារ Seo Yeji ជាអ្នក​បង្គាប់ឲ្យ Kim Junghyun បដិសេធក្នុងការថត។

ចំពោះ Dispatch គឺជា​អ្នក​ដែល​ទទួល​បាន​ Script រឿង «Time» ទាំងមូល ហេតុនេះពួកគេ​បាន​ និង​ប្រៀបធៀបអ្វី​ដែល​មាន​ក្នុងដៃ និង​អ្វី​ដែល​ថត​ចេញពេល​ផ្សាយ។ គិតចាប់ពីភាគទី០៥ ដល់ទី១២ ឈុតស្និទ្ធស្នាលដែល​ត្រូវ​ប៉ះសាច់គ្នាផ្ទាល់ដល់ទៅ១៣ឈុត បែរជាបាត់មិនឃើញពេល​បញ្ចាំង។

ចំណែក​ខាងក្រុមការងាររឿងដដែល ក៏បាន​ទម្លាយដែរថា​ Kim Junghyun តែង​សុំឲ្យក្រុមការងារសម្រួល Script និង​ដកឈុតស្និទ្ធស្នាល​ចេញទៅ។

ដោយឡែក​ក្រោយផ្ទុះ​ព័ត៌មាន​នេះ​ចេញមក ខាងក្រុមហ៊ុន​ដែល​ជាអ្នក​គ្រប់គ្រង​តារាទាំង ២​ក៏បាន​ចេញសេចក្ដីប្រកាសរៀងខ្លួនភ្លាម។ ក្រុមហ៊ុន O& Entertainmain បាន​បង្ហោះថា៖ «ពួកយើង​មិន​បាន​ដឹង​អ្វី​ទាំងអស់ទាក់ទងបញ្ហា​នេះ យើងគ្មានអ្វី​ត្រូវ​និយាយទេ»

ចំណែក​ក្រុមហ៊ុន Gold Medalist របស់ Seo Yeji វិញ​សរសេរថា៖ «ពួកយើងនឹង​តាមដាន​បន្តពីករណីនេះ»

ខាងក្រោមនេះគឺជាសារដែល​ Dispatch ទម្លាយ៖

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់