• 2021-04-12 07:03:52
  • ព័ត៌មាន

Dylan O’Brien តួក្នុងរឿង «Maze Runner» សុំឲ្យ Lisa ទាក់ទងមកខ្លួនផង

  • 2021-04-12 07:03:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

BLACKPINK ទទួល​បាន​ការគាំទ្រ និងក្ដីស្រឡាញ់ជាបន្តបន្ទាប់ពី​សំណាក់អ្នកគាំទ្រជុំវិញពិភពលោកក្នុងនោះ​ក៏មាន​តារាល្បីៗដែរ ដូចពេល​នេះ​ជា​ដើមសមាជិក​ទាំង ៤ធ្វើ​ឲ្យតារាសម្ដែងអាមេរិក Dylan O’Brien តួក្នុងរឿង Maze Runner និង Teen Wolf ទប់ចិត្តមិនគាំទ្រមិនបានឡើយ ពេលលោកបង្ហើបក្នុងបទសម្ភាស​ជាមួយ Netflix Brazil។

នៅពេល​សួរថា ថា​វីដេអូអ្វី​ដែល​លោកចូលចិត្តជាងគេលើ Netflix? Dylan O’Brien បាន​ឆ្លើយថាវីដេអូ BLACKPINK: Light Up The Sky ដែល​លោកចូលចិត្តខ្លាំង។ វីដេអូឯកសារនេះ​ចេញ​តាំង​ពី​ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២០ ដោយ​បាន​ឆ្លោះបញ្ចាំង​ពីសកម្មភាព​ពិតៗ​ទាំងស្រុង​របស់សមាជិក BLACKPINKទាំង ៤នាក់តាំងពីថ្ងៃដំបូង​ រហូត​ដល់ពេល​ដែលពួកគេ​ល្បី។

Dylan និយាយថា៖ «អូហ៍ ថ្មីៗនេះខ្ញុំ​មើលវីដេអូឯកសារ BLACKPINK ព្រោះខ្ញុំ​ស្រឡាញ់ BLACKPINK»

បន្ថែម​ពីលើ​នេះ​ Dylan ថែម​ទាំង​បាន​ Promote វីដេអូនេះ​ទៅកាន់អ្នក​គាំទ្រទៀត ដោយលោកផ្ដល់យោបល់ឲ្យហ្វេន​មើលវីដេអូ​នេះ​ បើសិន​ពួកគេ​មិនទាន់ស្គាល់ BLACKPINK ច្បាស់។ លោកនៅ​បាន​លើកសរសើរសមាជិក​ទាំង ៤​ទៀតថាពូកែ សុទ្ធ​តែមាន​សមត្ថភាព ហើយឡូយៗ និង​ចរិតល្អៗ។

ដោយឡែកនៅពេល​ដល់ចុងបញ្ចប់ Dylan ឆ្លៀតនិយាយដល់ Lisa៖ «ហ្នឹងហើយ! វាពិតជាអស្ចារ្យណាស់! Lisa ចាំ Email មក​ខ្ញុំ​ផងណា! ខ្ញុំ​គ្រាន់តែចង់ថតរូបជាមួយអ្នក​ឲ្យបាន​១ប៉ុស្តិ៍»៕

ទស្សនាវីដេអូខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់