• 2021-04-12 07:45:33
  • ព័ត៌មាន

Wendy ផ្ដល់នូវដំបូន្មានបង្កប់ភាពកក់ក្ដៅទៅកាន់ក្មេងស្រី ២នាក់ដែលលាក់ទុកបញ្ហាជីវិតតែឯង

  • 2021-04-12 07:45:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុងវីដេអូភាគថ្មីរបស់ odg តារាចម្រៀង Wendy (Red Velvet) បាន​ក្លាយជាតារាកិត្តិយសចូលរួម ដោយ​មក​អង្គុយស្ដាប់​ក្មេងៗជំទង់ រៀបរាប់ពីអារម្មណ៍របស់ពួកគេទាក់ទង​នឹង​ការសិក្សា រូបសម្បត្តិ និងអនាគត។

តាំងពី​បើកក្បាលដំបូង​មក Wendy ដឹងថា​ក្មេង​ស្រី​ទាំង​នេះជួបប្រទះរឿង​ច្រើន​ណាស់ក្នុងជីវិត​របស់ពួកគេ។ ម្នាក់ ក្នុង​ចំណោម​នោះគឺ ​Jang Seo Won បាន​រៀបរាប់​ពីអ្វី​ដែល​នាង​បាន​ឆ្លងកាត់កន្លងមក រហូតឧស្សាហ៍មាន​អារម្មណ៍តូចចិត្តនូវរឿង​មួយចំនួន។

Wendy និង Jang Seo Won

ម្នាក់ទៀតគឺ Kim Na Hyeon បាន​ប្រាប់ Wendy ថា នាង​តែងខ្វល់ខ្វាយពីរូបរាង​នាងជានិច្ច។ Wendy ឮហើយនិយាយថា៖ «នៅពេលប្អូនចាស់ទៅ អូននឹង​គិតថា “អ៎! ខ្ញុំស្អាតជាងខ្ញុំនៅក្មេងទៀត!»

Kim Na Hyeon និង Wendy

និយាយបាន​យូរបន្តិច អ្នក​ទាំង ២​ក៏ឈាន​ដល់ប្រធានបទជីវិតនៅ​សាលា។ ដល់ចំណុចនេះ​ហើយ ដែលធ្វើឲ្យ Wendy ក្ដុកក្ដួល ព្រោះដឹង​ការពិតថាពួកគេគ្មានអ្នកណា​ដែល​ពួកគេអាច​និយាយ​ជាមួយបាន។ Seo Won លើកឡើងថា នាង​បារម្ភថា បើប្រាប់អ្នកណាម្នាក់ហើយ ខ្លាចពួកគេទាំងនោះ​មានអារម្មណ៍តានតឹង​ដោយសារនាង។

Wendy និយាយពន្យល់ថា៖ «នៅពេល​រឿងអ្វី​មួយចាប់ផ្ដើម​យ៉ាប់ យកល្អគួរ​តែប្រាប់អ្នកណា​ម្នាក់ឲ្យជួយដឹង​។ បើអ្នក​ដែល​ពិតជាខ្វល់នឹង​ប្អូន​មែន ហើយបើបងជាម្នាក់នោះ (អ្នកដែលចាំស្ដាប់) បងនឹងអរគុណប្អូនដែល​បាន​ប្រាប់រឿងទាំងនោះ​ឲ្យបងបានដឹងដែរ»

ក្មេងស្រីទាំង ២ហាក់ដូចជាធូរស្រាល​ច្រើន ពេល​បាន​និយាយជាមួយ Wendy ហើយតារាស្រីរូបនេះ​ក៏បាន​បន្ថែម​ដែរថា៖ «មិនអីទេប្អូន កុំស្ត្រេសពេក​ណា៎ អូនក៏មិនចាំបាច់បង្ខំពេកដែរ។ ផ្លូវដែលអូនដើរពេល​នេះ អូនអាច​ដើរតាម​សម្រួលតាមហ្នឹងចុះ»

សម្រាប់វីដេអូពេញ ទស្សនាខាងក្រោម៖

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់