• 2021-04-12 08:26:29
  • ព័ត៌មាន

រន្ធត់​ណាស់! ចាន់ មករា ពោល​ពាក្យ​ដ៏​គួរ​ឲ្យ​អាណោចអាធ័ម​ក្រោយ​ឪពុក​ជួប​គ្រោះថ្នាក់​ចរាចរ

  • 2021-04-12 08:26:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​កន្ទ្រឹម​លោក ចាន់ មករា កំពុង​ជួប​ទុក្ខ​ធំ​ដោយ​ឪពុក​របស់​ជួប​ហេតុកាណ៍​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ ហើយ​លោក​រស់នៅ​ភ្នំពេញ​មិន​អាច​ចេញ​ទៅ​ស្រុក​ដើម្បី​មើល​ថែ​ឪពុក​បាន ដោយសារ​អាជ្ញាធរ​បិទ​ផ្លូវ​ហាម​ឆ្លងកាត់​ខេត្ដ/ក្រុង ដើម្បី​បង្ការ​ទប់ស្កាត់​ជំងឺ​កូវីដឥ១៩។

ម្ចាស់​បទ"ចាប​យំ​ល្វើយៗ" លោក ចាន់ មករា បាន​បង្ហោះ​សារ​មួយ​តាម​បណ្ដាញ​សង្គម​Facebook ដោយ​ភ្ជាប់​រូប​ថត​ឪពុក​របស់​លោក​ស្ថិតនៅ​ក្នុង​ស្ថានភាព​ដេក​ស្ដូកស្ដឹង និង​ប្រឡាក់​ឈាម​នៅ​មុន​បន្ដិច​ថា រូប​លោក​ទើប​ទទួល​ដំណឹង​ថា​ឪពុក​របស់​លោក​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​បណ្ដាល​ឲ្យ​បាក់​ដៃ និង​ឆ្អឹង​ដង​កាំបិត។

លោក ចាន់ មករា៖"ចប់​ហើយ​លោក​ប៉ា​ខ្ញុំ​នៅ​ស្រុក​គ្រោះ​ថ្នាក់​ចរាចរ...មិន​ដឹង​យ៉ាង​ម៉េច​ហើយ! បាក់​ដៃ​ផង ដង​កាំបិត​ផង។ សូម​លោក​ប៉ា​កុំ​កើត​អី​ណា​លោក​ប៉ា"។

ភ្លាមៗ Sabay មិន​ទាន់​អាច​ទាក់ទង​នឹង​លោក ចាន់ មករា ដើម្បី​លម្អិត​ព័ត៌មាន​នេះ​បាន​នៅ​ឡើយ​ទេ។ ប៉ុន្ដែ​យោង​តាម​សារ​ដែល​លោក​បាន​បង្ហោះ គឺ​រូប​លោក និង​ឪពុក​របស់​កំពុង​ស្ថិតនៅ​ឆ្ងាយ​ពី​គ្នា ហើយ​លោក​បាន​ត្រឹម​តែ​សោកសង្រេង​ពី​ចម្ងាយ ព្រោះ​លោក​មិន​អាច​ធ្វើ​ដំណើរ​ទៅ​មើល​ថែ ឬ​ជួប​សួរ​សុខទុក្ខ​ឪពុក​បាន​ក្នុង​កាលៈទេសៈ​ដ៏​ប្រថុចញ៉ុច​នេះ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់