• 2021-04-13 01:00:00
  • ព័ត៌មាន

ពេលសួរថា បើមានវេទមន្តអ្វីតើចង់ធ្វើអ្វី? V ផ្ដល់ចម្លើយដ៏ក្ដុកក្ដួលបំផុត

  • 2021-04-13 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​អង្គុយផ្ដល់បទសម្ភាស BTS ARMY ZIP Fairy Tale សមាជិកដែលធ្លាប់តែលេងសើច ហើយប្រែជាមាន​ចរិតស្ងប់ស្ងាត់ V បាន​ឆ្លើយសំណួរចាក់ដោតមួយ ដែលក្រុមការងារសួរមក។

សំណួរនោះគឺថា​ ប្រសិនលោកមាន​វេទមន្ត តើលោកចង់ធ្វើអ្វីជាងគេ?

V និយាយថា ប្រសិនលោកមាន​សមត្ថភាពពិសេសមែន អ្វីដែល​លោកចង់ធ្វើនោះគឺ ចង់ឲ្យអ្វីដែល​លោកស្រមៃ ​ក្លាយជាការពិត និងអាចកើតឡើងនៅចំពោះមុខភ្លាម។ V ចង់ឲ្យខ្លួនឯងអាចនិយាយតទល់មុខគ្នាជាមួយអ្នកដែលលោក ចង់ជួបបំផុត។

មនុស្សម្នាក់ដែល V ចង់និយាយជាមួយនោះគឺ លោកយាយរបស់លោក ដែលបាន​ចែកឋានទៅបាត់ទៅហើយនោះ។

ជីដូនបង្កើតរបស់លោករូបនេះ​ជាអ្នក​ដែល​បាន​មើលថែលោកអស់រយៈពេល​ ១៣ឆ្នាំ ប៉ុន្តែកាលពីឆ្នាំ ២០១៦លោកយាយក៏បាន​លាចាកលោកនេះទៅ។ ឲ្យតែនិយាយដល់ជីដូនពេល​ណា V តែងស្រក់ទឹកភ្នែកគ្រប់ពេល ដោយសារក្ដីស្រឡាញ់មានទំហំ​ធំធេងពេក៕​

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់