• 2021-04-13 01:15:00
  • ព័ត៌មាន

Lisa ទម្លាយមូលហេតុធំៗ រហូតសម្រេច​ត្រឡប់មកធ្វើជាគ្រូបង្វឹកកម្មវិធី Youth With You រដូវកាលថ្មី

  • 2021-04-13 01:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lisa (BLACKPINK) បាន​ធ្វើជាគ្រូបង្វឹកបេក្ខជន​ក្នុង​កម្មវិធី Youth With You របស់ iQIYI អស់ ២រដូវកាលហើយ តាំងពីខែមីនា ឆ្នាំ ២០២០មក​ម្ល៉េះ។ ធ្វើជាគ្រូបង្វឹកមិនមែន​ជា​រឿងងាយស្រួលដូច​មើលឃើញទេ ព្រោះ​ត្រូវ​រងសម្ពាធ​ពេល​បង្រៀន និង​កត្តាផ្សេងទៀតដែលត្រូវ​ប្រឈម​មុខ ស្របពេល​ Lisa ក៏ជា​តារាល្បីម្នាក់ តែង​មាន​ព្យុះបក់បោកកើតចេញពីការ​មិនពេញ​ចិត្តនូវ​អ្វី​ដែល​នាង​បង្ហាញ។

Youth With You ឆ្នាំ ២០២០

នៅ​រដូវកាលទី ១ Lisa អាចបំពេញ​កាតព្វកិច្ចបានដោយជោគជ័យ ប៉ុន្តែ​ស្រាប់តែ​លេចព័ត៌មាន​ថា​ នាង​សម្រេច​ត្រឡប់មកវិញនៅរដូវកាលទី ២ បង្កជា​ការភ្ញាក់​ផ្អើលជា​ថ្មី។ ពេល​ពិធីករសាកសួរពីមូលហេតុដែលនាំឲ្យនាង​សម្រេច​វិលវិញ Lisa ឆ្លើយថា៖

«រដូវកាលថ្មីនេះ​ ខ្ញុំ​ចង់​ប្រាប់ទៅអ្នក​ហ្វឹកហាត់ទាំងអស់ពីអ្វី​ដែល​ខ្ញុំ​ដឹង ឬពីអ្វី​ដែលខ្ញុំ​បាន​រៀនកន្លងមក​ ដើម្បីជួយពួកគេឲ្យបាន​ជោគជ័យ»

ដោយឡែក បង្រៀនលើកនេះ​ អាច​នឹង​មិនមែន​ជា​រឿងងាយស្រួលទេ ព្រោះរដូវកាលនេះ Lisa អាចបង្វឹកហាត់កូនសិស្សត្រឹមតែតាមរយៈវីដេអូខលប៉ុណ្ណោះ ប៉ុន្តែវា​កាន់តែ​មានន័យ​សម្រាប់នាង។ នាង​ខិតខំ​ខ្លាំង ធ្វើយ៉ាងណាឲ្យ Trainee ទាំង ១១៨នាក់របស់នាង អាច​រីកចម្រើន និង​បង្ហាញសមត្ថភាព​ពិតប្រាកដចេញមកបានដោយភាពជឿជាក់។

ជាមួយគ្នានោះ​ការសម្រេច​ចិត្តមក​វិញ​នេះ ក៏កើតចេញពីការ​ជម្រុញ និងលើកទឹកចិត្តរបស់ Jisoo, Jennie និង Rosé ដែរ ព្រោះពួកគេ​ជឿជាក់លើ Lisa ថា​ទោះបីពិបាកយ៉ាងណា​ នាង​អាចធ្វើបាន៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់