• 2021-04-13 05:18:43
  • ព័ត៌មាន

លេចចេញ​ហើយ! រូបភាព​គ្រង​ឈុត​តំណាង​ឲ្យ​ជាតិ​របស់​កញ្ញា រ៉េត​ សារីតា ត្រូវ​បាន​បញ្ចេញ​នៅ​ថ្ងៃ​នេះ

  • 2021-04-13 05:18:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ខ្វែងគំនិត​គ្នា​របស់​មហាជន​លើ​ការ​គ្រង​ឈុត​តំណាង​ឲ្យ​ជាតិ​កម្ពុជា​របស់​កញ្ញា រ៉េត សារីតា ដើម្បី​ត្រៀម​ប្រកួត​ក្នុង​កម្មវិធី​ប្រកួត​បវរ​កញ្ញា​ចក្រ​ក្រវាល​លើក​ទី៦៩ នៅ​សហរដ្ឋ​អាមេរិក នៅ​ថ្ងៃ​នេះ Miss Universe Cambodia បាន​បញ្ចេញ​រូប​គ្រង​ឈុត​តំណាង​ជាតិកម្ពុជា​ថ្មី​ជា​ច្រើន​សន្លឹក។

"ទេព​រួប​រួម"ដែល​រចនាម៉ូត​របស់​លោក គួន មាឃ រស់នៅខេត្តសៀមរាប ត្រូវបានជ្រើសរើសអោយបង្ហាញស្នាដៃរចនាឈុតដែលបានឈ្នះពានរង្វាន់របស់ខ្លួននៅក្នុងកម្មវិធីប្រកួតបវរកញ្ញាចក្រវាលលើកទី ៦៩ នៅរដ្ឋហ្លូរីដា​ សហរដ្ឋអាមេរិក។

ឈុតតំណាងជាតិនេះមានឈ្មោះថា“ ទេពរួបរូម”ដែលកាលពីមុនឥទ្ធិពលជំនឿ សាសនា ពីឥណ្ឌាចូលមកប្រទេសខ្មែរ ប្រជាជនខ្មែរមានជំនឿ និងការគោរព លើដួងព្រលឹង បុព្វបុរស អារ័ក្ស អ្នកតា និងធម្មជាតិជាដើម។ប៉ុន្ដែក្រោយមកព្រហ្មញ្ញសាសនាក៏បានជ្រៀតចូលក្នុងផ្នត់គំនិតប្រជាជនខ្មែរយ៉ាងខ្លាំង និងមានការគោរពប្រតិបត្តិយ៉ាងច្រើន ដែលមួយផ្នែកមានជំនឿលើព្រះវិស្ណុនិយម ហើយមួយផ្នែកទៀតមានជំនឿលើព្រះសិវៈនិយម។

ដើម្បីជៀសវាងទំនាស់ក្នុងការគោរពក្នុងព្រហ្មញ្ញសាសនាដែលរវាងព្រះសិវៈ និងព្រះវិស្ណុ និងដើម្បីបង្រួបបង្រួមទេវៈទាំងពីរ គេក៏បានបង្កើតទេវៈមួយអង្គដែលហៅថា ព្រះហរិហរៈ (ហរិតំណាងវិស្ណុ ហរៈតំណាងសិវៈ)។ ឈុតតែមួយនេះក៏តំណាងឱ្យសាមគ្គីភាព​ សុខដុមនីយកម្មនិងសន្តិភាព។ រចនាបថសិល្បៈនៃសំលៀកបំពាក់នេះដើមឡើយត្រូវបានគេយកចេញពីគំនិតចម្លាក់បុរាណខ្មែរ។

កាល​ពី​ដើម​ខែ​មីនា ឆ្នាំ​២០២១ ក្រុម​អ្នក​គាំទ្រ​វិស័យ​កញ្ញា​ឯក​កម្ពុជា បាន​ចាប់​អារម្មណ៍​លើ​ឈុត"ល្ខោន​តុក្កតា​ខ្មែរ" ប៉ុន្តែ​នៅ​ដើម​ខែ​មេសា នេះ​ស្រាប់​តែ​លេច​ដំណឹង​ថា​ឈុត​នេះ​ត្រូវ​ប្ដូរ​មក​ឈុត"ទេព​រួប​រួម"។ ទើប​នៅ​ថ្ងៃ​នេះ ឈុត"ទេព​រួប​រួម" បាន​ចេញ​ជា​ផ្លូវ​ការ​គ្រង​ដោយ​កញ្ញា រ៉េត សារីតា។ សូម​បញ្ជាក់​ថា កម្មវិធី​ប្រកួត​លើក​ទី៦៩ នេះ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី១៦ ខែ​ឧសភា ឆ្នាំ​២០២១ នា​រដ្ឋ​ផ្លរីដា សហរដ្ឋ​អាមេរិក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់