• 2021-04-13 04:55:30
  • ព័ត៌មាន

Seo Yeji លុបចោលការបង្ហាញមុខកម្មវិធីថ្ងៃនេះ ក្រោយក្រុមការងាររឿងបដិសេធសំណើរនាងថា មិនឲ្យគេសួរ

  • 2021-04-13 04:55:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាសម្ដែង Seo Ye Ji បាន​ព្យាយាម​ប្រាប់ទៅ​ក្រុមការងារផលិតរឿង «Recall» កុំឲ្យសួរសំណយរ​ទាំងឡាយណា​ដែលទាក់ទងនឹង​រឿង​រ៉ាបចម្រូងចម្រាសរបស់នាង​ដែលកំពុង​កើតឡើង​ប៉ុន្មាន​ថ្ងៃ​នេះ នៅ​សន្និសីទកាសែត​ឲ្យសោះ ហើយពេល​ក្រុមការងារ​ប្រាប់​ថា​ធ្វើ​បែបនេះ​មិនបាន នាង​ក៏បានលុបចោល​ការបង្ហាញ​តែម្ដង។

បើយោងតាម​សេចក្ដីរាយការណ៍ព័ត៌មាន​ពី​វិបសាយ Star News បាន​ចេញ​ផ្សាយថា  ​Seo Ye Ji បាន​ប្រាប់ទៅក្រុមការងារ​ «Recall» បន្ថែមទៀតថា នាង​នឹង​ប្រាប់ពីតំណែងតួ (ក្នុងរឿង) នៅថ្ងៃនេះ (ថ្ងៃទី១២) ហើយនឹង​បង្ហាញ​មុខក្នុង​សន្និសីតកាសែតរបស់រឿង​នៅ​ថ្ងៃស្អែក (ថ្ងៃទី១៣)។

យោងតាមការបញ្ជាក់នេះ​ហើយទើប ក្រុមការងារ Recall បញ្ជាក់ថា​ Yeji នឹងចូលរួមកម្មវិធីនៅ​ថ្ងៃនេះ ប៉ុន្តែពេលបញ្ហាកាន់តែ​ក្ដៅ នាង​ក៏ប្រាប់ទៅក្រុមការងាររឿងវិញនៅម៉ោង ៨:៣០នាទីយប់ថា នាងនឹង​ចូលរួមកម្មវិធីដដែល ប៉ុន្តែមិនទទួល​ឆ្លើយសំណួរ​ណាទាំងអស់ទាក់ទងនឹងព័ត៌មាន​ដែលបាន​កើតឡើង។

ក្រោយមក​នៅពេល​ក្រុមការងារ​ប្រាប់ទៅវិញថា ធ្វើបែប​នេះហាក់ដូចជាបិទមិនឲ្យសួរគ្រប់សំណួរទៅហើយ ទាក់ទងនឹង​អ្វី​ដែល​បាន​កើតឡើង។ ពេល​នោះ តារាស្រីរូបនេះ​ក៏ស្រាប់តែនិយាយថា៖ «ខ្ញុំ​នឹង​មិនចូលរួម​សន្និសីទកាសែតនៅថ្ងៃស្អែកនេះ​ទេ (ថ្ងៃទី១៣នេះ) ដោយសារមាន​បញ្ហា​ផ្ទាល់ខ្លួន»

ដោយឡែក Star News ក៏បាន​ព្យាយាម​ទាក់ទង​ទៅ Seo Yeji ដែរ ដោយចង់ដឹង Position របស់នាង​ផ្លូវការ​ ប៉ុន្តែនាង​រក្សាភាពស្ងាត់ស្ងៀម មិនតបឡើយ។ ប៉ុន្តែ​មុននេះ Ye Ji និយាយថា​ នាង​មិនអាចទៅចូលរួមសន្និសីទកាសែតរឿង «Recall» បាន ក៏ព្រោះ​នាង​ត្រូវរៀបចំពេល​សម្រាប់រឿង​ថ្មី «Island» ប៉ុន្តែគេ​ដឹង​បាត់ទៅហើយថា រឿង​ថ្មី​ដែល​នាង​លើកឡើងនេះ មិនទាន់ចាប់ដំណើរការថតទេ។

ដោយសារ Seo Yeji មិនបាន​ចូលរួមកម្មវិធីថ្ងៃនេះ ដូច្នេះសន្និសីទកាសែត​ថ្ងៃនេះ​មាន​តែអ្នកដឹកនាំថរឿង Seo Yoo Min និងតារាសម្ដែង Kim Kang Woo ប៉ុណ្ណោះបង្ហាញមុខ ហើយរឿង​ថ្មីនេះ​គ្រោងបញ្ចាំងនៅ​ថ្ងៃទី២១ ខែមេសា៕ ​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់