• 2021-04-13 07:05:07
  • ព័ត៌មាន

អបអរសាទរ! តួឯករឿង «Home Alone» និងគូស្នេហ៍ស្វាគមន៍កូនដំបូងរួមគ្នា

  • 2021-04-13 07:05:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំណឹង​រីករាយមួយ​បាន​ផ្ទុះ​ឡើងទាក់ទងនឹង Macaulay Culkin និង Brenda Song ដែល​បាន​ស្វាគមន៍​កូនដំបូងរួមគ្នា។

តួឯកក្នុង​រឿង "Home Alone” Macaulay Culkin និងដៃគូស្នេហា Brenda Song បាន​ក្លាយជាឪពុកម្ដាយ​ជា​ផ្លូវការហើយ ក្រោយបុត្រ​របស់ពួកគេ​កើតតាំងពីសប្ដាហ៍មុនមកម្ល៉េះ ពោលគឺនៅថ្ងៃទី០៥ ខែមេសា ក្នុងទីក្រុង Los Angeles ប៉ុន្តែ​ដំណឹង​នេះ​ទើប​បែកធ្លាយថ្មីៗនេះ។

ទាំង​ម្ដាយ​​មាន​សុខភាព​ល្អធម្មតា ឯកូនក៏ដូចគ្នា ហើយមាន​ទម្ងន់ ៣,១គីឡូ មានឈ្មោះ​ថា​ Dakota Song Culkin។ តាម​ការ​ឲ្យដឹង​ពី Elle បាន​បញ្ជាក់ថា​ ឈ្មោះ​ ”Dakota” នេះ​ដាក់ឡើង ជា​ការរម្លឹកដល់​បង/ប្អូនស្រីរបស់ Macualay (មាន​ឈ្មោះ Dakota) ដែល​បាន​ទទួលមរណភាព​កាលពីឆ្នាំ ២០០៨។

ងាក​មក​ទំនាក់ទំនង​របស់​ Macaulay និង Brenda គឺ​មាន​រយៈពេល ៤ឆ្នាំមក​ហើយ ហើយមកដល់ពេល​នេះ​ពួកគេ​មាន​សមាជិកតូចច្រមក់ម្នាក់ទៀតហើយ ហើយក្ដីសុខរបស់ពួកគេ​កាន់តែ​កើនឡើង​ទ្វេដង។ នេះ​ជា​ការ​បញ្ជាក់របស់ពួកគេផ្ទាល់ ទៅកាន់វិបសាយ Esquire៕

ប្រភព៖ Kenh14 | esquire ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់