• 2021-04-19 02:30:55
  • ព័ត៌មាន

បែកធ្លាយរូបភាព​ថ្មី ឃើញហើយមហាជនសង្ស័យថាជាសភាពចុងក្រោយរបស់ Paing Takhon

  • 2021-04-19 02:30:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ រូបភាព​មួយសន្លឹក​របស់​បុរសម្នាក់ពាក់អាវស ស្ថិតក្នុង​សភាព​ស្គមស្គាំង ស្លេកៗ ត្រូវ​បាន​បែកធ្លាយ និង​មាន​ការ​ចែកចាយតៗគ្នា ហើយគេ​ល្បីថា​ម្នាក់​នេះ​គឺជា​តារា​សម្ដែង​/ម៉ូដែល Paing Takhon ដែល​ត្រូវ​បាន​យោធាមីយ៉ាន់ម៉ាចាប់​ខ្លួនទៅ​កាលពីថ្ងៃទី០៨ ខែមេសាកន្លងទៅ។

នៅថ្ងៃទី ០៦ ខែមេសា ឆ្នាំ២០២១ គណនីហ្វេសប៊ុក​មួយ​មាន​ឈ្មោះ​ថា​ Winpapa បាន​បង្ហោះ​រូបមួយសន្លឹក​របស់​បុរសម្នាក់​ ដែល​មាន​ទម្រង់មុខដូចគ្នា​ខ្លាំង​នឹង​តារាសម្ដែងជ Paing Takhon។ អមជាមួយ​នឹង​រូបភាព​នោះ​ ម្ចាស់គណនីហ្វេសប៊ុក​ក៏បាន​សរសេរដែរ​ថា​ នេះ​ជា​សភាពចុងក្រោយរបស់ Paing Takhon។ ក៏នៅមាន​ការលើកឡើងដែរថា​ រូបភាព​ដែល​បាន​ផុសនេះ​គឺជា​រូបភាព​ដែល​បង្ហោះ​ចូល Group ហ្វេសប៊ុក។ នេះបើតាមការលើកឡើងរបស់វិបសាយ Khaodonjai

ទោះបីជាយ៉ាងណាសម្រាប់​រូបភាព​ខាងលើ មិនទាន់​មាន​ការ​បញ្ជាក់​ផ្លូវការនៅឡើយទេ ថាពិតជា​ Paing Takhon មែន​ឬយ៉ាងណា? បើទោះរូបភាព​ និង​សភាព​ដូចគ្នា​នឹង​តារា​ប្រុស​រូបនេះ​ខ្លាំង​ក៏ដោយ។

គួរ​រម្លឹក​ដែរថា Paing Takhon ត្រូវ​បាន​គេ​ចាប់ខ្លួន​កាលពីព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ ២០២១ ទាំង​ខ្លួន​កំពុង​មាន​ជំងឺប្រចាំកាយត្រូវ​សម្រាក​ព្យាបាល៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Khaodonjai

មតិយោបល់