• 2021-04-21 00:00:00
  • ព័ត៌មាន

ស្គាល់ប្រវត្តិពិតរបស់បុរសគ្រងស្បង់ចីពរ ដែលកំពុងអង្រួនបេះដូងនារីៗផ្អើលពេញអ៊ីនធើណិត

  • 2021-04-21 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូបភាព​បុរស​រាង​មាំម្នាក់​ដែល​ត្រូវ​បាន​គេ​បង្ហោះ​ពេញ​បណ្ដាញ​សង្គម​កាលពីពេល​ថ្មីៗនេះ កំពុង​ទទួល​បាន​ការចាប់អារម្មណ៍ខ្លាំងពី​សំណាក់​អ្នក​សកម្មលើ Social Media ទាំងដែល​មួយចំនួន​មិនទាន់ដឹងថា​បុរសម្នាក់នេះជាអ្នកណា​នៅឡើយ។

ពេល​នេះ​ការពិត​ត្រូវ​បាន​លាតត្រដាងហើយ ម្ចាស់រូបភាព​ដែល​គ្រប់គ្នា​បាន​ Share តៗគ្នានេះ គឺ Mao Rouyi តារាចម្រៀងចិន​ដែលជា​សមាជិក​ពៅប្រចាំក្រុមតន្ត្រីកូនកាត់ចិន-កូរ៉េ TimeZ

តាម​វិបសាយ​ Kprofile បាន​បញ្ជាក់ថា​ Mao Ruo Yi កើតនៅ​ថ្ងៃ​ទី១៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្នុងក្រុង Huaihua ខេត្ត Henan ប្រទេស​ចិន មាន​ឈាមប្រភេត O។

ក្រៅពីជា​តារា​ចម្រៀង Ruo Yi ក៏ជាតារាសម្ដែង​ម្នាក់​ដែរ ហើយនិយាយសមត្ថភាព​សិល្បៈ ក្រៅពីច្រៀង រ៉េប រាំចង្វាក់ធម្មតា សម្ដែង លោកក៏ជា​អ្នក​រាំ​របាំបាឡេដ៏ជំនាញផងដែរ។ តាម​ការ​ឲ្យដឹង​ របាំបាឡេនេះ Mao Ruo Yi ហាត់តាំង​តែពីតូច ពោលគឺ​តាំង​ពីលោក​ចូល​ហាត់រាំនៅសាលា People's Liberation Army Academy of Art ពេល​មានអាយុ​​ ១០ឆ្នាំម្ល៉េះ។

ចូលដល់ចំណង់ចំណូល​ចិត្តវិញ!

-ពេញ​មួយផ្ទៃមុខ Mao Ruo Yi ស្រឡាញ់ច្រមុះ និងមាត់ជាងគេ

-បើ​តឹងតែងខ្លាំង លោកចូលចិត្តទិញឥវ៉ាន់ ដើម្បីកាត់ស្ត្រេស

-លោកចូលចិត្តប្រភេទតន្ត្រីបែប Folk, Rock, និងប្រភេទ​បទ Retro ពីទសវត្ស៨០

-ស្រឡាញ់រដូវស្លឹកឈើជ្រុះជាងគេ

-ស្រឡាញ់ពណ៌ខៀវ និង ស

-ចូលចិត្តកីឡា ហែលទឹក និងរត់

-តារាសម្ដែង​ដែល​ស្ថិតក្នុង​បេះដូង Ruo Yi ជាងគេគឺ Fan Bingbing, Daniel Wu និង Angelina Jolie

-តារាចម្រៀងដែល​ស្រឡាញ់ជាងគេមាន Leslie Cheung និង Beyoncé

-ប្រភេទនារីក្នុងដួងចិត្ត គឺជាមនុស្សដែលចូលចិត្តសើច ចិត្តល្អ កត្តញ្ញូ មានទំនួលខុសត្រូវ ចរិតល្អ៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ kprofiles ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់