• 2021-04-21 07:22:50
  • ចម្រៀង

ប្លែក​ទៀត​ហើយ! បទ​ចម្រៀង​បែប​កំប្លែង"Time to ដាច់​បាយ" មាន​ការទស្សនា​រាប់​ពាន់​ដង

  • 2021-04-21 07:22:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំហាយ​ល្បី​រន្ទឺ នៃ​បទ"The Time to rise" របស់​តារា​ចម្រៀង​វ័យ​ក្មេង វ៉ាន់ ដា មិន​ទាន់​រសាត់​បាត់​ទៅ​ណា​ឡើយ។ នៅ​ថ្ងៃ​នេះ​បែក​ធ្លាយ​បុរស​ម្នាក់​ច្រៀង​បទ​បែប​កំប្លែង​ខ្លី​មួយ ដោយ​បាន​ដាក់​ចំណង​ជើង​ស្រដៀង​នឹង​បទ​របស់​តារា​ចម្រៀង វ៉ាន់ ដា ដែរ គឺ​បទ"Time to ដាច់​បាយ"។

វីដេអូ​ច្រៀង​គោក​រយៈ​ពេល​២៤​វិនាទី អម​ដោយ​សំឡេង​ចាប៉ី​ធ្វើត្រាប់​ដោយ​ផ្ទាល់​មាត់​របស់​ម្នាក់​បង្ហោះ​ដោយ​ម្ចាស់​គណនី​Facebookឈ្មោះ"គ្រួសារ​ស្ករ​គ្រាប់" បាន​បែក​ធ្លាយ​នៅ​ថ្ងៃ​ទី២១ ខែ​មេសា នេះ ហើយ​ត្រូវ​បាន​គេ​ចែក​ចាយ​ឡើង​ព្រោង​ព្រាត​តាម​បណ្ដាញ​សង្គម Facebook និងTik Tok។

ខ្លឹមសារ នៃ​បទ​ចម្រៀង​បាន​រៀបរាប់​ពី​ការ​ខ្វះខាត​លុយ​កាក់​ទិញ​ស្បៀង និង​ផ្គត់ផ្គង់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ ខណៈ​ដែល​រាជធានី​ភ្នំពេញ និង​ក្រុង​តា​ខ្មៅ ខេត្ត​កណ្ដាល ត្រូវ​បាន​រាំង​ខ្ទប់ ដើម្បី​បង្ការ ទប់ស្កាត់ នៃ​ការ​ឆ្លង​រីក​រាលដាល​ជំងឺ​កូវីដ-១៩ ដោយ​អាជ្ញាធរ។

វីដេអូ​ដើម​បង្ហោះ​បាន​រយៈ​ពេល​៤​ថ្ងៃ មាន​ការ​ចូល​ទស្សនា​រហូត​ដល់​ជាង​៧០០០​ដង និង​មាន​អ្នក​ចែក​រំលែក​១៤៩​នាក់។ រីឯ​Pageល្បីៗ​មួយ​ចំនួន​ដែល​បាន​យក​វីដេអូ​នេះ​ទៅ​បង្ហោះ​បន្ត ក៏​បាន​ហក់​ឡើង​យ៉ាង​គំហុក គឺ​ត្រឹម​តែ​រយៈ​ពេល​៦​ម៉ោង​សោះ​មាន​អ្នក​ចូល​ទស្សនា និង​ចែក​រំលែក​រាប់​ពាន់​នាក់៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់