• 2021-04-22 04:37:21
  • ព័ត៌មាន

ជនស្លូតត្រង់ត្រូវបានចាប់ខ្លួនកាន់តែច្រើន បវរកញ្ញាភូមារឹតតែនៅមិនសុខ ទាមទារសុំឲ្យក្រុមយោធាដោះលែងឆាប់ៗ

  • 2021-04-22 04:37:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពនៅក្នុង​ប្រទេសមីយ៉ាន់ម៉ាហាក់ដូចជា​មិនទាន់ស្ងប់ស្ងាត់នៅឡើយទេ ស្របពេល​តារានិង​មនុស្ស​មួយចំនួន​ត្រូវ​បាន​ចាប់ខ្លួន​ដោយក្រុមយោធា ហើយមិនទាន់មាន​ដំណឹង​ថា​ពួកគេ​ទាំង​នោះ​ទៅជា​យ៉ាងណា​នៅឡើយ។

ជាមួយគ្នា​នោះ​ បវរកញ្ញាមីយ៉ាន់ម៉ា Han Lay ដែល​ក៏ជា​អ្នក​ដែល​ខ្នះខ្នែងខ្លាំង​ក្នុងការប្រកាសសុំជំនួយពីអន្តរជាតិ នៅតែ​បន្តខិតខំធ្វើអ្វី​ដែល​ខ្លួនអាច​ជួយ​ឲ្យប្រទេស​ខ្លួនវិល​មកសភាពដើម ប្រកបដោយសេរីភាព។ ជាក់ស្ដែង​ថ្មីៗនេះ​ Han Lay បាន​បង្ហោះ​រូបភាព​មួយសន្លឹកលើបណ្ដាញសង្គមផ្លូវការរបស់ខ្លួនភ្ជាប់ជាមួយ Caption ថា៖ «គោលបំណងនៃទិវា Blue Shirt Day គឺសាមញ្ញទេ ដរាបណាអ្នកទោសរបស់រដ្ឋាភិបាលនៅមិនទាន់​ត្រូវ​បាន​ដោះលែង យើងគ្រប់គ្នា​សុទ្ធ​តែ​ជា​អ្នកទោសទាំងអស់។ ក្នុងន័យផ្សេង Concept គឺថា ពួកយើង​ទាំងអស់គ្នា​នៅជាមួយអ្នក»

យ៉ាងណាមិញការបង្ហោះ​ពេល​នេះ​ Han Lay បាន​បញ្ជាក់ថា​ មនុស្ស​ជា​ច្រើន​នាក់​បានចូលរួមយុទ្ធនាការ #BlueShirtCampaign នៅថ្ងៃទី២១ ខែមេសា ឆ្នាំ ២០២១ (ម្សិលមិញ) ដែល​ជា​ថ្ងៃខួប​មរណភាពរបស់អតីតអ្នក​កាសែតមីយ៉ាន់ម៉ា និងក៏ជាអ្នកទោសរបស់រដ្ឋាភិបាល ​Hantharwady U Win Tin ដែលពាក់អាវខៀវតែ១គត់ រហូតដល់ថ្ងៃលោកអស់ជីវិត។ បវរកញ្ញារូបនេះ​បន្តថា មកទល់ពេល​នេះ​ប្រជាជនស៊ីវិលជាង ៣០០០នាក់ត្រូវ​បាន​ចាប់ខ្លួន ដោយយោធា Juntas ហើយអ្វី​ដែល​នាង​ទាមទារឥឡូវនេះគឺ ចង់ឲ្យដោះលែងពួកគេទាំងនោះមក​វិញឲ្យបាន​លឿន​ជាទីបំផុត៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មតិយោបល់