• 2021-04-29 03:25:10
  • ព័ត៌មាន

តារា​កំពូល​សម្រស់​​កូន​កាត់ ខ្មែរ-បារាំង ក្នុង​សិល្បៈ​ខ្មែរ​មាន​នរណា​ខ្លះ ដឹង​ទេ?

  • 2021-04-29 03:25:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅ​ក្នុង​សង្គម​សិល្បៈ​ខ្មែរ មាន​ចម្រុះ​ដោយ​សិល្បករ​ចម្រុះ​ពោល​គឺ​មាន​ទាំង​សិល្បករ​ឈាម​ជ័រ​កូន​ខ្មែរ​សុទ្ធ និង​សិល្បករ​កូន​កាត់។ និយាយ​ពី​សិល្បករ​កូន​កាត់ គេ​ដឹង​ថា​មាន​កាត់​ច្រើន​សាសន៍​ទៀត មាន​ទាំង​អាស៊ី អឺរ៉ុប អាមេរិក ជា​ដើម។ ក្នុង​ចំណោម​នេះ គេ​ឃើញ​សិល្បករ​កូន​កាត់​បារាំង ៣​រូប​បាន និង​កំពុង​មានវត្តមាន​បន្ថែម​ពណ៌​សម្បុរ​ឲ្យ​សួន​សិល្បៈ​ខ្មែរ​កាន់​តែ​មាន​សោភណ្ឌភាព។

ពួក​គេ​ទាំង​៣​នាក់ សុទ្ធ​មាន​វ័យ​ក្មេង សម្រស់​ស្រស់​ស្អាត​គួរ​ឲ្យ​គយគន់ និង​មាន​ទេពកោសល្យ​សិល្បៈ​ល្អ​រៀង​ៗ​ខ្លួន​ថែម​ទៀត​ផង ដែល​ពួក​គេ​ខ្លះ​បាន​​លេច​មុខ​ក្នុង​សិល្បៈ​ខ្មែរ​តាំង​ឆ្នាំ ២០១៦ ខ្លះ​ទើប​មាន​វត្តមាន​នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត។ តើ​ពួក​គេ ​ជា​នរណា​ខ្លះ?

១.Melia Constantin ជា​កូន​កាត់​ខ្មែរ-បារាំង ក្នុង​នោះ ម្ដាយ​ជា​ជនជាតិ​ខ្មែរ ឪពុក​ជនជាតិ​បារាំង។ នាង​បាន​កើត និង​ចម្រើន​វ័យ​នៅ​ប្រទេស​បារាំង តែ​បាន​មក​រស់​នៅ​ក្នុង​ប្រទេស​កំណើត​របស់​ម្ដាយ​អស់​រយៈ​ពេល​ប្រមាណ ៧​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន Melia គឺ​ជា​តារា​ម៉ូដែល​មួយ​រូប និង​កំពុង​អភិវឌ្ឍន៍​ខ្លួន​ទៅ​ជា​តារា​សម្ដែង​បន្ថែម​ទៀត។

រូបភាព៖ IG Melia

២.Marianne Clais ​មាន​ឈ្មោះ​ជា​ភាសា​ខ្មែរ​ថា សោម៉ា មាន​វ័យ​១៦​ឆ្នាំ។ ខុស​គ្នា​បន្តិច​ពី Meliaនាង​ជា​កូន​ខ្មែរ​កាត់​បារាំង​ ដែល​កើត​ និង​ធំ​ធាត់​​នៅ​កម្ពុជា។ សោម៉ា មាន​ឪពុក​ជា​ជន​ជាតិ​បារាំង និង​ម្ដាយ​ជា​ជន​ជាតិ​ខ្មែរ ​ដែល​ក្ដាប់​ជំនួញ​សណ្ឋាគារ​មួយ​នៅ​ភ្នំពេញ។ មិន​ខុស​ពី​មិត្ត​រួម​អាជីព​ខាង​លើ បច្ចុប្បន្ន សោម៉ា គឺ​ជា​តារា​ម៉ូដែល។

រូបភាព៖ IG សោម៉ា

៣.កញ្ញា ហង្ស ម៉ានីតា៖ ជា​តារា​សម្ដែង​ និង​ម៉ូដែល​ កូន​កាត់​​ខ្មែរ​បារាំង ដែល​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ ឪពុក​ជា​ជន​ជាតិ​បារាំង។ ម៉ានីតា គឺ​ជា​ជយលាភី Miss Tourism 2016 មក​ដល់​បច្ចុប្បន្ន នាង​គឺ​ជា​តារា​ម៉ូដែល៕

រូបភាព៖ IG Manita

អត្ថបទ៖ ទារិកា

មតិយោបល់