• 2021-04-29 07:41:05
  • ព័ត៌មាន

ព្យាបាល​បាន​ជាង​១​សប្ដាហ៍ កញ្ញា យ៉េយ៉េ ប្រាប់​ពី​អាការ​របស់​ខ្លួន និង​គ្រួសារ​យ៉ាង​ហូរហែ

  • 2021-04-29 07:41:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​សម្ដែង​ភេទទី៣ ឃ្លោក មករា ហៅ​កញ្ញា យ៉េយ៉េ ប្រកាស​នៅ​ថ្ងៃ​នេះ​ថា ស្ថានភាព​សុខភាព​របស់​នាង​បាន​វិលត្រឡប់​មក​សភាព​ដូច​ដើម​វិញ​ហើយ ពោល​គឺ​លែង​ក្អក ហៀរសំបោរ អស់កម្លាំង និង​ចាប់​ផ្ដើម​ដឹង​ក្លិន និង​រសជាតិ​ឡើង​វិញ បន្ទាប់​ពី​ទទួល​ការ​ព្យាបាល​ជំងឺ​កូវីដ-១៩ អស់​រយៈ​ពេល​ជាង​១​សប្ដាហ៍។

កញ្ញា យ៉េយ៉េ និយាយ​ថា ការ​លើក​ទឹកចិត្ត​ពី​សំណាក់​មិត្ត​សិល្បៈ និង​អ្នក​គាំទ្រ បាន​ជំរុញ​ឲ្យ​នាង​កាន់​តែ​មាន​ទឹកចិត្ត​តាំង​ស្មារតី និង​ព្យាយាម​អនុវត្ត​តាម​ការ​ណែនាំ​របស់​គ្រូ​ពេទ្យ​ក្នុង​ការ​ព្យាបាល​ជំងឺ​ឲ្យ​ឆាប់​ជាសះស្បើយ។ យ៉េយ៉េ បន្ថែម​ថា ស្ថានភាព​សុខភាព​របស់​នាង​ផ្ទាល់ និង​គ្រួសារ​ដែល​រក​ឃើញ​វិជ្ជមាន​ជំងឺ​កូវីដ-១៩ គឺ​បាន​វិល​មក​រក​សភាព​ដើម​វិញ​គ្រប់​គ្នា​ហើយ។

កញ្ញា យ៉េយ៉េ៖"និយាយ​ទៅ​ពី​មុន​ពិបាក​ណាស់! អស់​កម្លាំង​ល្ហិតល្ហៃ ឈឺ​សាច់ដុំ ស្រៀវរងា​ដូច​យើង​គ្រុន​ផ្ដាសាយ​អីចឹង...តែ​វិល​មក​វិញ​ស្ទើរ​ទាំង​ស្រុង​ហើយ ព្រោះ​ឥឡុវ​ហិត​ដឹង​ក្លិន ហូប​បាន​វិញ ហើយ​អាការ​ហៀរសំបោរ​អី​ហ្នឹង​បាត់​អស់​ហើយ"។

បើ​តាម​កញ្ញា យ៉េយេ រូប​នាង និង​ក្រុម​គ្រួសារ កំពុង​សម្រាក និង​ព្យាបាល​យ៉ាង​យកចិត្ដ​ទុកដាក់​ពី​សំណាក់​ក្រុម​គ្រូពេទ្យ​ជំនាញ​នៅ​បុរី​ពិភព​ថ្មី​សែន​សុខ រាជធានី​ភ្នំពេញ។ កញ្ញា យ៉េយ៉េ និង​សមាជិក​គ្រួសារ​ជា​ច្រើន​នាក់ ត្រូវ​បាន​គេ​រក​ឃើញ​ថា​វិជ្ជមាន​ជំងឺ​កូវីដ-១៩ ហើយ​ចាប់​ផ្ដើម​ទទួល​សេវា​សម្រាក និង​ព្យាបាល​ចាប់​តាំង​ពី​ថ្ងៃ​ទី២១ ខែ​មេសា ឆ្នាំ​២០២១ មក៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់