• 2021-05-03 02:34:12
  • ព័ត៌មាន

ក្ដៅៗផ្លូវការ! YG ប្រកាសស្វាគមន៍ Naeun ចូលជាតារាថ្មីរបស់ផលិតកម្មហើយ

  • 2021-05-03 02:34:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមាន​សេចក្ដីរាយការណ៍ថា​ Naeun ចេញពីផលិតកម្ម PlayM Entertainment និងបាន​ពិភាក្សាចូល YG ពេល​នេះដំណឹង​ច្បាស់ការណ៍ត្រូវបាន​បញ្ជាក់ហើយថា​យ៉ាងណា។

ផលិតកម្ម YG បាន​ជម្រាបជូនថា៖ «យើងពិតជាមាន​សចក្ដីសោមនស្សណាស់ ដែលតារាស្រីពហុជំនាញ Naeun ចូល​មក​ផលិតកម្មយើង។ យើងនឹង​ផ្ដល់នូវការ​គាំទ្រយ៉ាងពេញទំហឹងចំពោះ Naeun សម្រាប់ពេល​វេលាមាន​តម្លៃក្នុងអាជីពសិល្បៈ​របស់​នាង ស្របពេល​នាង​ចាប់​ផ្ដើមជំហានថ្មីក្នុងនាម​ជាតារាសម្ដែង។ ជាមួយគ្នានោះ យើងក៏បាន​ពិភាក្សាពីការវត្តមាន​ចេញមុខក្នុងសកម្មភាព​នានារបស់នាង​ជាមួយនឹងក្រុម Apink ដែរ»

Naeun បាន​បង្ហាញ​មុខជា​សមាជិកក្រុម Apink នៅ​ឆ្នាំ ២០១១ និងបាន​ញែកខ្លួនមកជា​តារាសម្ដែង ដោយបញ្ចេញស្នាដៃក្នុង​រឿងភាគ​ជាច្រើនដែរនាពេល​កន្លងមក៕​​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់