• 2021-05-04 02:53:05
  • ព័ត៌មាន

លែងប្ដីហើយ Zhao Liying ឡើងសាច់ជាងមុន មុខវិញឡើងប្លែក

  • 2021-05-04 02:53:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វិបសាយព័ត៌មាន​ Sohu បានចុះផ្សាយព័ត៌មានកាល​ពីល្ងាចថ្ងៃទី០៣ ខែឧសភា ក្រោយពេលឃើញវត្តមាន​ Zhao Liying បង្ហាញ​មុខដំបូង​ដោយកម្រ​បំផុតថ្មីៗនេះ ក្រោយដំណឹង​ចែកផ្លូវជាមួយអតីតស្វាមីបែកធ្លាយ។

ទោះជាយ៉ាងណា​អ្វីដែល​ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល​នោះគឺសម្រស់ Zhao Liying ដែល​ពេល​នេះហាក់ដូចជាឡើងទម្ងន់ជាងមុនមិនទាន់លែងលះទៀត។

រូបបច្ចុប្បន្ន

ក្នុងវីដេអូ តារាស្រីរូបនេះ​មាន​មុខមូលជាងមុន ថ្ពាល់វិញឡើងប៉ោង មិនស្រួចដូចមុនឡើយ។ នេះ​បានសេចក្ដីថា​ គិតចាប់តាំងពីចែកផ្លូវមក សម្រស់របស់នាង​គឺប្លែកជាងមុន។

រូបមុនលែងលះ

ក្រោយឃើញរូបភាពទាំង​នេះ​ចេញផ្សាយ មហាជន​នាំគ្នា​លាន់មាត់ថា Zhao Liying ចាប់ផ្ដើមព្យាយាមយកពេល​ប្រឡូកក្នុងវិស័យសិល្បៈពេញទំហឹង ក៏ដូចជាផ្ដោតកាន់តែខ្លាំងលើ​ការងារថ្មី ជាជាងយកពេលគិតរឿងជីវិតផ្ទាល់ខ្លួន៕

ប្រភព៖ Kenh14 ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់