• 2021-05-04 03:58:45
  • ព័ត៌មាន

Fan សួរថា Lisa បានជូនពរថ្ងៃកំណើតឬអត់? នេះជា​ចម្លើយរបស់ BamBam

  • 2021-05-04 03:58:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lisa (BLACKPINK) និង BamBam (GOT7) គឺជាមិត្តភ័ក្តិរួមសញ្ជាតិដែល​ស្គាល់ និងរាប់អាន​គ្នាតាំងតែពីតូច រហូតដល់ពួកគេ​បាន​ល្បីរៀងខ្លួន ក៏មិត្តភាពនេះ​នៅតែមានមិនប្រែដែរ។

ដូចថ្មីៗ BmaBam បាន Live វីដេអូជជែកលេងជាមួយនឹង Fan ក្នុងឱកាសអបអរខួបកំណើតរបស់ខ្លួន ហើយក្នុងពេល Live នោះលោកក៏លើកពី Lisa ដែរ។ ដោយសារមាន​អ្នកគាំទ្រសួរថា តើ Lisa បាន​ផ្ញើសារជូនពរឬអត់? Bam ក៏តបថា៖

«តើ Lisa បាន​អបអរថ្ងៃកំណើតខ្ញុំឬអត់ហ្ន៎? អូហ៍! Lisa, Yeah, Yeah! គាត់ក៏បានផ្ញើសារជូនពរខ្ញុំដែរ​គាត់ Call មកខ្ញុំយប់មិញនេះឯង»។

បន្ថែម​ពីលើនេះ​ Bam ក៏បាន​ទម្លាយដែរថា Lisa នេះ​ហើយ ជាបុគ្គលទី ៣ដែល​បាន​ជូនពរថ្ងៃកំណើតមក​កាន់លោកផ្ទាល់៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់