• 2021-05-04 08:35:00
  • ព័ត៌មាន

ទាក់ទងគ្នា​បាន​៤ឆ្នាំ ចំ​ពេល​និស្ស័យត្រូវអស់ Jungwoon និងអតីតសមាជិកក្រុម Nine Muse ត្រូវចែកផ្លូវគ្នា

  • 2021-05-04 08:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kyungri (អតីតសមាជិកក្រុម Nine Muse)​ និង Jung Jinwoon (2AM) បាន​សម្រេច​ចែកផ្លូវគ្នា​ហើយ ក្រោយទាក់ទងគ្នា​បាន​ ៤ឆ្នាំ។ នេះ​បើ​តាម​ការ​ចេញ​ផ្សាយ​ពី​​ TV Daily។

មូលហេតុ​ពីក្រោយ​ការចែកផ្លូវគ្នា​នេះ គឺ​មក​ពី​ពួកគេ​មាន​ការរវល់រៀងខ្លួន ជា​ហេតុគ្មាន​ពេល​ឲ្យគ្នា និង​ត្រូវ​ឈាន​ដល់ផ្លូវបែក​បែបនេះ។

សូមបញ្ជាក់ផងដែរថា​ អ្នក​ទាំង ២បាន​ប្រកាស​ពីទំនាក់ទំនង​ស្នេហានឹងគ្នា​ដំបូង​កាល​ពីខែកុម្ភៈ ឆ្នាំ២០១៧។ បើទោះ​បី​ Jungwoon ត្រូវ​ឃ្លាតទៅបម្រើជាតិ​រយៈពេល​ជាយូរ ក៏ Kyungri តែង​នៅបន្តទំនាក់ទំនង​ និង​នៅជិតលោកគ្រប់ពេលតាម​រលកធាតុអាកាស។ ប៉ុន្តែទោះជា​យ៉ាងណា​ពេល​នេះ​គ្រប់យ៉ាង​បាន​បញ្ចប់ហើយ ហើយខាង​ផលិតកម្ម​អ្នក​ទាំង ២​ក៏បាន​ទទួល​ស្គាល់ថា​ដំណឹង​នេះ​ជាការពិតមែន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់