• 2021-05-05 07:48:48
  • ព័ត៌មាន

ថ្ងៃ​នេះ ជា​ខួប​គម្រប់​អាយុ១៨​ឆ្នាំ​របស់ សោភា ទេពី នាង​មាន​ក្ដី​ប្រាថ្នា​ច្រើន តែ​មាន​មួយ​ទាក់ទងរឿង​គូជីវិត

  • 2021-05-05 07:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្ងៃ​ទី៥ ខែ​ឧសភា ឆ្នាំ​២០២១ នេះ គឺ​ជា​ខួប​គម្រប់​១៨​ឆ្នាំ នៃ​ថ្ងៃ​កំណើត​របស់​តារា​ចម្រៀង សោភា ទេពី។ ក្រៅ​ពី​ជូនពរ​ឲ្យ​ខ្លួន​ឯង​ឲ្យ​មាន​សុខភាព​ល្អ ចៀស​ផុត​ពី​ជំងឺ​កូវីដ-១៩ និង​សូម​ឲ្យ​ខ្លួន​ឯង​មាន​ប្រាក់​ចំណូល​កាន់​តែ​ច្រើន សោភា ទេពី ក៏​បួងសួង​សូម​សម្រេច​នូវ​ក្ដី​ប្រាថ្នា​មួយ​ដែរ។

តារា​ចម្រៀង​ដែល​និយម​ច្រៀង​ឡើង​វិញ​នូវ​បទ​មរតក​ដើម និង​សម័យ​រូប​នេះ បាន​បញ្ចេញ​សារ​មួយ​ដោយ​ភ្ជាប់​ជាមួយ​រូប​ថត​ចាស់-ថ្មី​ជា​ច្រើន​សន្លឹក​តាម​បណ្ដាញ​សង្គម​Facebook នៅ​រសៀល​នេះ​ថា ចូល​ដល់​វ័យ​១៨​ឆ្នាំ​នេះ សូម​ឲ្យ​មាន​អ្នក​គាំទ្រ ឬfan កាន់​តែ​ច្រើន ហើយ​បើ​មាន​អ្នក​ស្រឡាញ់​សុំ​ជួប​តែ​អ្នក​ស្មោះ​ត្រង់។

កញ្ញា សោភា ទេពី៖"បើ​មាន​អ្នក​ចង់​ដើរ​ចូល​ក្នុង​ជីវិត​ខ្ញុំ មើល​ថែ​ខ្ញុំ សុំ​ឲ្យ​គេ​ជា​មនុស្ស​ល្អ​ស្មោះ​ត្រង់ ហើយ​សូម​ឲ្យ​ខ្ញុំ និង​បងប្អូន ក្រុម​គ្រួសារ​ជៀស​ផុត​ពី​ជំងឺ​កូវីដ-១៩"។

តារា​ចម្រៀង​សាច់​ស​ខ្ចី​ល្ហក់ ដើមទ្រូង​ទ្រលុកទ្រលន់ សោភា ទេពី ធ្លាប់​បង្ហើប​ថា កាល​ពី​វ័យ​១៦​ឆ្នាំ នាង​ធ្លាប់​ជួប​ស្នេហា​ម្ដង​ហើយ ប៉ុន្តែ​ស្នេហា​នោះ​ហាក់​ដូច​ភ្លើង​ចំបើង។ បច្ចុប្បន្ន​រវាង​នាង និង​បុរស​ម្នាក់​នោះ មិន​ដែល​ទំនាក់​ទំនង​ក្នុង​ន័យ​ស្នេហា​អ្វី​ទៀត​នោះ​ទេ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់