- 2021-05-06 02:59:35
- ព័ត៌មាន
ដឹងសប្បាយម៉េចទៅ កញ្ញា យ៉េយ៉េ និងសមាជិកគ្រួសារជិត១០នាក់ ជាសះស្បើយព្រមគ្នាអស់ហើយ!
- 2021-05-06 02:59:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងសប្បាយម៉េចទៅ កញ្ញា យ៉េយ៉េ និងសមាជិកគ្រួសារជិត១០នាក់ ជាសះស្បើយព្រមគ្នាអស់ហើយ!
ចន្លោះមិនឃើញ
តារាសម្ដែងឃ្លោក មករា ហៅកញ្ញា យ៉េយ៉េ បានជាសះស្បើយពីជំងឺកូវីដ-១៩ ហើយត្រូវបានគ្រូពេទ្យជំនាញអនុញ្ញាតឲ្យនាងចេញមកផ្ទះវិញកាលពីល្ងាចថ្ងៃទី៥ ខែឧសភា។ ប៉ុន្ដែយ៉េយ៉េ ត្រូវធ្វើចត្តាឡឺស័ក ឬដាក់ខ្លួនឯងឲ្យរស់នៅដាច់ដោយឡែករយៈពេល១៤ថ្ងៃបន្ថែមទៀតសិន។
នៅមុននេះបន្ដិចកញ្ញា យ៉េយ៉េ ប្រកាសតាមបណ្ដាញសង្គមថា នាងត្រេកអរខ្លាំងណាស់ ដោយបងប្អូន ម្ដាយ និងក្មួយៗសរុបចំនួន៧នាក់ បានជាសះស្បើយ ហើយគ្រូពេទ្យបានឲ្យត្រឡប់មកផ្ទះវិញក្នុងថ្ងៃតែមួយ៖"ពួកយើងបានមកដល់ផ្ទះវិញហើយ តែនៅបន្ដធ្វើចត្ដាឡីស័ក"។
ក្នុងរយៈពេល១៤ថ្ងៃទៀតនេះ យ៉េយ៉េ អាចនឹងមានភាពស្រង៉េះស្រង៉ោច ប៉ុន្ដែនាងថា នាងត្រូវតែអនុវត្ដតាមការណែនាំរបស់គ្រូពេទ្យ ដោយបន្ដនៅក្នុងផ្ទះរយៈពេល១៤ថ្ងៃទៀត ដើម្បីសុវត្ថិភាព១០០%។
តារាកំប្លែង និងសម្ដែងមាឌធំរូបនេះ ត្រូវបានគេរកឃើញថាវិជ្ជមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី២១ ខែមេសា កន្លងទៅជាមួយសមាជិកគ្រួសារមួយចំនួនទៀត។ យ៉េយ៉េ និងគ្រួសារ ត្រូវបានគេបញ្ជូនទៅសម្រាក និងព្យាបាលនៅក្នុងបុរីពិភពថ្មីសែនសុខ ហើយបច្ចុប្បន្នរូបនាងនិងក្រុមគ្រួសារ ត្រូវបានគ្រូពេទ្យចេញលិខិតបញ្ជាក់ថាបានជាសះស្បើយពីជំងឺកូវីដ-១៩ ទាំងអស់គ្នាហើយ។
បន្ទាប់ពីទទួលដំណឹងថាខ្លួន និងគ្រួសារបានជាសះស្បើយពីជំងឺនេះ នាងប្រកាសភ្លាមប្រាប់ដល់អ្នកគាំទ្រថា នាងបានយកឈ្នះជំងឺកូវីដ-១៩ បានហើយ៕