• 2021-05-10 02:49:10
  • ព័ត៌មាន

ភ្ញាក់ព្រើត! ប៉ែន ស្រីពេជ្រ ខាន​ជួប​មុខ​ម្ដាយ​ក្មេក និង​ម្ដាយ​បង្កើត​ជិត​កន្លះ​ឆ្នាំ ហើយ​នាង​ទើប​បង្ហើប​នៅ​ថ្ងៃ​ទិវា"មាតា​ពិភព​លោក"

  • 2021-05-10 02:49:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទិវា មាតា​ពិភព​លោក ឬ​mother day គឺ​ជា​វប្បធម៌​បរទេស គេ​និយម​ធ្វើ​នៅ​ថ្ងៃ​ទី៩ ខែ​ឧសភា នៃ​ឆ្នាំ​នីមួយៗ នៅបណ្ដា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន និង​ស៊ីវិល័យ។ ប៉ុន្តែ​បច្ចុប្បន្ន​វប្បធម៌​នេះ​បាន​ហូរ​ចាក់​កាន់តែ​ជ្រៅ​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​នៅ​ក្នុង​ចង្កោម​អ្នក​សិល្បៈ។

គេ​មើល​ឃើញ​ជា​ទូទៅ​ថា ត្បិត​នេះ​ជា​វប្បធម៌​បរទេស ប៉ុន្តែ​វា​ក៏​ជា​ឱកាស​មួយ​ជួយ​ដាស់តឿន ឬ​ឲ្យ​កូន​ៗ​គ្រប់​រូប​នឹក​រលឹក ឬ​ដឹង​គុណ​ចំពោះ​អ្នក​ម្ដាយ ហើយ​រូតរះ​ធ្វើ​អ្វី​ម្យ៉ាង​ដើម្បី​តប​ស្នង។ ជាក់​ស្ដែង​ពិធី​ការិនី ប៉ែន ស្រីពេជ្រ ទើប​បង្ហើប​ថា នាង​នឹក​អ្នក​ម្ដាយ​ខ្លាំង​ណាស់ ព្រោះ​តាំង​ពី​រៀបការ​ហើយ​មកមិន​ដែល​បានជួប​មុខ​សោះ។

អ្នកនាង ប៉ែន ស្រីពេជ្រ បានបង្ហោះ​សារ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​Facebook ក្នុងទិវានេះកាលល្ងាចមិញ​ថា ដោយសារ​បញ្ហា​ជំងឺ​កូវីដ-១៩ បាន​ធ្វើ​ឲ្យ​រូប​នាង និង​ស្វាមី មិន​ដែល​បាន​ជួប​មុខ​អ្នក​ម្ដាយ​បង្កើត និង​ម្ដាយ​ក្មេក​សោះ​ចាប់​តាំង​ពី​រៀបការ​រួច​មក។

ប៉ែន ស្រីពេជ្រ៖"យើងមិន​អាច​ឆ្លង​ខេត្ត​ជួប​គ្នា​បាន អីចឹង​កូន​មាន​តែ​ជូនពរ​ពី​ចម្ងាយ ព្រះវិហារ អ្នកលឿង ភ្នំពេញកូន​សុំ​ជូនពរ​អ្នក​ម្ដាយ​និង​លោក​ប៉ា​ជាទី​ស្រលាញ់​របស់​កូនៗ ព្រម​ទាំង​ក្រុម​គ្រួសារ​យើង​ទាំង​ពីរ សូម​ឲ្យ​ជួប​តែ​សេចក្ដី​សុខ សប្បាយ​ចិត្ដ អាយុ​វែង ជៀស​ផុត​ពី​ជំងឺ​ណាៗ ទាំងអស់"។

ពិធី​ការិនី ប៉ែន ស្រីពេជ្រ បាន​ភ្ជាប់​ពាក្យ​ជាមួយ​លោក ឆេង​ពន្លក នេត្រា កាល​ពី​ថ្ងៃ​ទី២៧ ខែ​មេសា ឆ្នាំ​២០២០។ អ្នក​ទាំង​ពីរ​បាន​បង្ខំចិត្ត​រៀបការ​ទាំង​ក្នុង​ស្ថានភាព​លំបាក​ខ្លាំង នៃ​ជំងឺ​កូវីដ-១៩ កាល​ពី​ដើម​ខែ​មករា ឆ្នាំ​២០២១។

បើ​តាម ស្រីពេជ្រ គិត​មក​ដល់​ពេល​នេះ​អស់​រយៈ​ពេល​ជិត​៥​ខែ​ហើយ ដែលរូប​នាង និង​ស្វាមី​មិន​ដែល​បាន​ជួប​អ្នក​ម្ដាយ​ក្មេក និង​បង្កើត​សោះ ដោយសារ​តែ​នាង និង​ស្វាមីរស់​នៅ​ភ្នំពេញ ហើយ​ម្ដាយ​ម្នាក់​នៅ​អ្នកលឿង និង​ម្ដាយ​ម្នាក់​ទៀត​នៅខេត្ដ​ព្រះវិហារ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់