• 2021-05-11 00:58:43
  • ព័ត៌មាន

តិចមើលច្រឡំ! ហ្វេនបើកភ្នែកធំៗក្រោយឃើញសម្រស់ Nanno មានមុខមាត់ស្រដៀងខ្លាំងជាមួយ បូព្រឹក

  • 2021-05-11 00:58:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះអ្នកនិយមប្រើប្រាស់បណ្ដាញសង្គមផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើសម្រស់តួស្រីក្នុងរឿង “Girl From Nowhere “ នាង Kitty Chicha Amatayakul ( Nanno ) មានទម្រង់មុខស្រស់ស្អាតខ្លាំង ស្រដៀងទៅនឹង តារាចម្រៀងខ្មែរល្បីឈ្មោះ ទេព បូព្រឹក នេះបើតាមការលើកឡើងរបស់ប្រិយ មិត្ត។

មួយរយៈក្រោយនេះនៅក្នុងបណ្ដាញសង្គមហាក់ផ្ទុះការចាប់អារម្មណ៍ និងតាមដានយ៉ាងខ្លាំងជាមួយតួ ស្រីនាង Nanno ក្នុងខ្សែភាពយន្ដថៃដ៏ល្បី “ Girl form Nowhere “ រដូវកាលទី២ ដែលនាងពិតជាមាន សមត្ថភាពប៉ិនប្រសប់ក្នុងការសម្ដែង លេខទឹកមុខទៅតាមចរិកតួអង្គ។ ដោយឡែកអ្វីដែលធ្វើឱ្យមហជន ចាប់អារម្មណ៍ខ្លាំងជាងនេះគឺនាង Kitty Chicha Amatayakul ( Nanno ) មានមុខស្រដៀងគ្នាខ្លាំងទៅ នឹងតារាចម្រៀងខ្មែរ ទេព បូព្រឹក មិនថាទម្រង់មុខ ធ្មេញ ស្នាមញញឹម Style សម្លៀកបំពាក់ ការតុប តែងខ្លួន ចូលចិត្តលេងពណ៌សក់ គឺតារាខ្មែរ-ថៃ ទាំងពីរដួងនេះមានភាពស្រដៀងគ្នាខ្លាំង។

យ៉ាងណាមិញបន្ទាប់ពីមហាជនលើកឡើងដូច្នេះស្រាប់តែសមីខ្លួន ទេព បូព្រឹក ហាក់ភ្ញាក់ផ្អើល និងលាន់មាត់បែបនេះថា “ស្រដៀងមែនអី ថាមើល but I Love you Nanno “។ ប៉ុន្តែយ៉ាងណា នេះគ្រាន់តែជាការយល់ឃើញរបស់អ្នកគាំទ្រប៉ុណ្ណោះ៕

ចង់ដឹងថាដឹង Nanno និង បូព្រឹក មានមុខមាត់ស្រដៀងគ្នាខ្លាំងកម្រិតណា ទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Pav SreyPich

មតិយោបល់