• 2021-05-12 06:49:15
  • ព័ត៌មាន

តារាល្បីប្រចាំពិភពអ្នកស្រឡាញ់ភេទដូចគ្នា មានសំណាងជួបស្នេហ៍ពិត មិនខ្វល់នឹងសម្ដីចេចចាច

  • 2021-05-12 06:49:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្នេហាក្នុងពិភពហូលីវូដ តែងតែជួបឧបសគ្គ​បណ្ដាល​មក​ពីច្រើន​កត្តាណាស់ បើគូខ្លះស៊ូជម្នះជាមួយគ្នាបានស្នេហានោះក៏បាន​ជោគជ័យ ខ្លះគិតថាអស់និស្ស័យក៏បញ្ចប់ទាំងមិនអស់ចិត្ត។ ម្យ៉ាងស្ថិតក្នុង​វិស័យ​នេះ ក៏ត្រូវ​ហ៊ាន​ប្រឈម​នឹង​មតិមហាជនជា​ច្រើនដែល​ចាំតែវាយតម្លៃរហូតដែរ ប៉ុន្តែបើ​និយាយពីរឿងស្នេហាវិញ ខ្លះនៅ​តែ​អាចទៅមុខជាមួយគ្នាបាន​យូរអង្វែងដោយសារពួកគេ​ចេះ​យល់ចិត្តគ្នា បើទោះ​ជា​មាន​ការ​មើលងាយយ៉ាងណា​ក៏ដោយ ជាឧទាហរណ៍ជាក់ស្ដែងគឺតារាស្ថិតក្នុងពិភព LGBTQ តែម្ដង។ ដូចនេះ​សូម​បង្ហាញ​ជូន​គូស្នេហ៍តារាល្បីដែលស្រឡាញ់ភេទដូចគ្នា និងមាន​វាសនាខ្ពស់​បាន​ជួប​នឹង​ស្នេហ៍ពិតសម​បំណង មិនឈឺក្បាល​នឹង​​មតិយល់ឃើញប្រឆាំងពួកគេ។ អ្នក​ទាំងនោះ​មាន៖

១. Ellen DeGeneres & Portia De Rossi

ពួកគេបានស្រឡាញ់គ្នា និងចាប់ផ្ដើម​បើកចំហរជា​ផ្លូវការ​នៅ​ឆ្នាំ ២០០៤ រហូត​ដល់ឆ្នាំ ២០០៨ អ្នកទាំង ២ក៏បាន​រៀបការនឹងគ្នា។

២. Neil Patrick Harris & David Burtka

អ្នកទាំង ២​បាន​ភ្ជាប់ពាក្យជាមួយគ្នា​ស្ងាត់ៗ ៥ឆ្នាំឯណោះ ទម្រាំគ្រប់យ៉ាងលាតត្រដាង ហើយនៅឆ្នាំ ២០១០ ពួកគេ​ក៏មាន​កូនជាមួយគ្នា ដោយមានអ្នកពពោះជំនួស។ រហូតដល់ឆ្នាំ ២០១៤ គូស្នេហ៍មួយនេះ​ក៏បាន​រៀបការនឹងគ្នា។

៣.​ Jodie Foster & Alexandra Hedison

ទោះបី​ជាតារាល្បីមែន តែ Jodie ជ្រើសយកជីវិតបែបឯកជន ដោយមិនចង់បើកបង្ហាញអ្វី​ទាក់ទង​នឹង​ជីវិតស្នេហានាង​ឡើយ ជាពិសេសទំនាក់ទំនងជាមួយ Alexandra។ ពួកគេ​បាន​ភ្ជាប់ចំណងជីវិតជាមួយគ្នា​នៅឆ្នាំ ២០១៤។

៤. Elton John & David Furnish

ពួកគេជួបគ្នា​ជា​លើកដំបូងកាលពីឆ្នាំ ១៩៩៣ ក្នុងកម្មវិធីជប់លៀងអាហារពេលល្ងាចមួយនៅ Windsor។ ស្គាល់​ចិត្តគ្នា​យ៉ាងយូរឆ្នាំ អ្នក​ទាំង ២​ក៏រៀបការនឹង​គ្នា​នៅ​ឆ្នាំ ២០០៦។

៥. Ricky Martin & Jwan Yosef

គូស្នេហ៍មួយនេះ ជាគូស្នេហ៍ឃើញភ្លាម​ស្រឡាញ់ភ្លែត ហើយសម្ព័ន្ធភាព​ពួកគេ​ពិតជា​រឹងមាំ​ខ្លាំង​ណាស់។ ពួកគេ​បាន​រៀបការនឹងគ្នា​នៅឆ្នាំ ២០១៧ និងមាន​កូន ៤នាក់។

ក្រៅពីគូទាំង ៥ក៏នៅ​មានគូស្នេហ៍ LGBQT ច្រើនគូច្រើនផ្សេងទៀតដែរមាន៖

-​Luke Evans & Jon Kortajarena

-Lance Bass & Michael Turchin

-Kendrell Bowman And Anthony Wayne

-Cynthia Nixon & Christine Marinoni

-Tom Ford & Richard Buckley

-Wanda Sykes & Alex Sykes

-Michael Kors & Lance Lepere

-RuPaul & Georges LeBar

-Cheyenne Jackson & Jason Landau

-Ryan Murphy & David Miller

-Kate McKinnon and Jackie Abbott

-Kristen Stewart and Stella Maxwell

ប្រភព៖ Oceandraw

អត្ថបទ៖ យី សុធារី

មតិយោបល់