• 2021-05-11 09:04:13
  • ព័ត៌មាន

ចូល​រួម​សោកស្ដាយ! កូន​ស្រី​កវី ជុំ ប៊ុនធឿន បង្ហើប​ថា​ម្ដាយ​ខ្លួន​បាន​ទទួល​មរណភាព​ហើយ​ដោយសារ​កូវីដ-១៩

  • 2021-05-11 09:04:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោង​តាម​ព័ត៌មាន​បឋម​ដែល​ចុះ​ផ្សាយ​ដោយ​សារព័ត៌មាន​ក្នុង​ស្រុកមួយនៅ​រសៀល​ថ្ងៃ​ទី១១ ខែ​ឧសភា នេះ លោកស្រី ប្រាក់ ផល្លី ដែល​ត្រូវ​ជា​ភរិយា​របស់​កវី​និពន្ធ​ចម្រៀង ជុំ ប៊ុនធឿន បាន​ទទួល​មរណភាព​ហើយ​ ដោយសារ​ជំងឺ​កូវីដ-១៩។

អង្គភាព​សារព័ត៌មាន​Fresh news បាន​ចុះ​ផ្សាយ​ដោយ​ស្រង់​សម្ដី​កូន​ស្រី​ពៅ​របស់​កវី ជុំ ប៊ុន​ធឿន គឺ​កញ្ញា ប៊ុនធឿន ផល្លី​ពៅ​ពិសី ថា ម្ដាយ​របស់​នាង​បាន​ទទួល​មរណភាព​កាល​ពី​ម៉ោង​៥​ល្ងាច ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០២១ ហើយ​ក្រុម​គ្រូ​ពេទ្យ​បាន​យក​សាកសព​ទៅ​បូជា​នៅ​ទីតាំង​បូជាសព​អ្នក​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ក្នុង​ស្រុក​ឱរាល់ ខេត្ដ​កំពង់​ស្ពឺ។

ប្រភព​ដដែល​បញ្ជាក់​ថា ក្រុម​គ្រូពេទ្យ​ជំនាញ​បាន​ប្រគល់​អធិធាតុ និង​លិខិត​បញ្ជាក់​ពី​ការ​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ ដើម្បី​ឲ្យ​គ្រួសារ​យក​ទៅ​ធ្វើ​លិខិត​មរណភាព​នៅថ្ងៃទី១១ ខែឧសភា នេះ។

សូមបញ្ជាក់​ថា លោកស្រី ប្រាក់ ផល្លី មាន​បញ្ហា​សួត​ធ្ងន់ធ្ងរ បន្ទាប់​ត្រូវ​បាន​វាយ​លុក​ដោយ​មេរោគ​កូវីដ-១៩ ហើយ​ត្រូវ​បាន​គេ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរ​មិត្ដភាព​ខ្មែរ-សូវៀត។ ប៉ុន្ដែ​លោកស្រី​នៅ​តែ​មិន​អាច​ជួយ​សង្គ្រោះ​បាន ដោយសារស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរពេកហើយ​ត្រូវ​បាន​គ្រូ​ពេទ្យ​បញ្ជាក់​ថា​លោក​ស្រី​បាន​ស្លាប់​ដោយសារ​ជំងឺ​កូវីដ-១៩ កាល​ពី​ល្ងាច​ថ្ងៃ​ទី១០ ខែ​ឧសភា ម្សិលមិញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់