• 2021-05-12 01:29:48
  • ព័ត៌មាន

ដំណឹងល្អទាំងព្រឹក! SM ប្រកាសផ្លូវការថា Joy កំពុងត្រៀម​ខ្លួនជាពិសេសដើម្បីចេញមុខជាតារាទោលឆាប់ៗ

  • 2021-05-12 01:29:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម SM បាន​ប្រកាសបញ្ជាក់ព័ត៌មាន​ផ្លូវការ​ហើយថា​ Joy (Red Velvet) កំពុង​ត្រៀម​ខ្លួន​ចេញ​មុខ​ជា​តារាទោលលើកដំបូង ជាមួយ​នឹង​អាល់ប៊ុម​ Remake ថ្មី។

SM បាន​ឲ្យដឹង​នៅ​ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២១នេះ​ថា Joy កំពុង​យក​ចិត្តទុក​ដាក់​ខ្លាំង​ក្នុង​ការ​ត្រៀម​អាល់ប៊ុម​ថ្មី សម្រាប់​ការបង្ហាញនមុខ​លើកដំបូង​នាម​ជា​តារាទោល ចំណែក​កាលបរិច្ឆេទ្ធច្បាស់ការណ៍ពីការចេញ​ផ្សាយ​នៅ​មិនទាន់​បង្ហើបនៅ​ឡើយទេ។

អាល់ប៊ុម​ផលិតជាថ្មី (Remake Album) នេះ​ចេញបាន​ ទាល់តែ​មាន​ការ​អនុញ្ញាតពីតារា​ដែល​ជា​ម្ចាស់​ដើម​សិន ក្នុង​ការ​ដែល​អ្នកធ្វើឡើងវិញ​យក​មក​ Cover ថ្មី។ ជាឧទាហរណ៍ដូច អាល់ប៊ុមតូចទី៤របស់ IU មាន​ឈ្មោះ​ថា «A Flower Bookmark» ដែល​មាន​បទ​សរុប ៧បទ​នោះ ក៏សុទ្ធ​តែជា​ការ​ធ្វើ​ឡើងជា​ថ្មី ពី​បទល្បី​ពី​ជំនាន់ទសវត្ស១៩៨០ និង១៩៩០ដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់