• 2021-05-12 07:03:48
  • ព័ត៌មាន

ត្រឹម​រសៀល​នេះមាន​ដំណឹង មាន ពេជ្ររីតា ត្រូវចៅក្រមស៊ើបសួរចេញដីការបង្គាប់ឱ្យឃុំខ្លួនហើយ!

  • 2021-05-12 07:03:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមទំព័រហ្ចេសប៊ុកផ្លូវការរបស់ ហេង ឡុងបានឱ្យដឹងថា អតីត Miss Grand Cambodia មាន ពេជ្ររីតា ត្រូវបានចៅក្រមស៊ើបសួរចេញដីការបង្គាប់ឱ្យឃុំខ្លួនបន្ទាប់ពីតុលាការទទួលពាក្យបណ្ដឹងពីឧកញ៉ា ហេង សៀ។

ពិធីការនីទូរទស្សន៍ MYTV រីតា ត្រូវបានតុលារចេញដីការបង្គាប់ ឱ្យឃុំខ្លួន ខណៈនេះនាង ត្រូវបានបញ្ជូនទៅពន្ធនាគាយោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនលេខ៖ ៣២៣៩ “ប” ដឃដ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១ ដោយចៅក្រមស៊ើបសួរ លោក កូយ សៅ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនតារាម៉ូដែលឈ្មោះ មាន ពេជ្រវីតា ទៅពន្ធនាគារ ឬមណ្ឌលឃុំខ្លួន (ម២)។

ក្នុងនាមជាប្រធានសមាគមន៍សិល្បៈស្ម័គ្រចិត្តជួយសង្គម លោក ហេងឡុង ក៏បានលើកឡើងយ៉ាងដូច្នេះ ថា៖”ខ្ញុំបាទក្នុង នាមសមាគមសិល្បករខ្មែរ កំពុងតែធ្វើការជាមួយនឹងមេធាវីស្ម័គ្រចិត្តការពារក្ដីជូនជនរងគ្រោះ។ ខ្ញុំបាទនឹងជូនព័ត៌មានថ្មីដល់បងប្អូនដែលស្រឡាញ់គាំទ្រភាពយុត្តិធម៌សម្រាប់ជនរងគ្រោះ”៕

អត្ថបទ៖ Pav SreyPich

មតិយោបល់