• 2021-05-13 01:40:00
  • ព័ត៌មាន

Fan អន់ចិត្តខ្លាំងរហូតរិះគន់ SM ទក់សាច់ ក្រោយប្រែចិត្តប្ដូរអាល់ប៊ុម Comeback របស់ EXO

  • 2021-05-13 01:40:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនបាន​កើតការ​មិនសុខចិត្ត និង​បាន​រិះគន់ចំៗចំពោះ​ផលិតកម្ម SM បន្ទាប់ពីផលិតកម្ម​នេះបាន​ប្រកាស​ផ្លាស់ប្ដូរអាល់ប៊ុម «Don’t Fight The Feeling»

ថ្មីៗ EXO បាន​បង្កភាព​ភ្ញាក់​ផ្អើលជា​ខ្លាំងដល់អ្នកគាំទ្រ ក្រោយបង្ហាញថា​ក្រុម​នឹងចេញ Album Cover រហូតទៅដោយ​ ៦ខុសគ្នា ក្រោយអវត្តមាន​ចេញ​បទថ្មីរយៈពេល ១៨ខែ។ ប៉ុន្តែ​ក្រោយមក​ត្រូវ​បាន​ SM ប្រកាសប្ដូរមក​នៅ​សល់តែ ១​វិញ។

ពេល​ EXO បង្ហាញ​ភ្លាម គឺអ្នក​គាំទ្រ​រំពឹង​ថានឹង​បាន​ឃើញ Photobook ចំនួន​ ២​ Version ផ្សេង​គ្នា ហើយក្នុង ១ Version មាន​បទ​ចម្រៀង Cover ផ្សេងៗគ្នា។

ដោយឡែកឈាន​ដល់ថ្ងៃទី១២ ខែឧសភា មានន័យ​ថា ១ថ្ងៃ​ក្រោយការដាក់ឲ្យកុម្ម៉ង់មុន (Pre-Order) ចាប់​ផ្ដើមនោះ KTown4U ដែល​ជាអ្នកលក់អាល់ប៊ុម K-Pop បាន​ Tweet លើ Twitter ថា​ អាល់ប៊ុម​ Version ទី ១ អាច​នឹង​មាន​តែ ១ Cover ទេ ដោយសារស្ថានភាពក្រុមហ៊ុន (អ្នកផលិត)។

បន្ទាប់ពីមាន​ការ​ប្រកាសបែបនេះ អ្នកគាំទ្រច្រើននាក់ណាស់ បាន​សម្ដែង​ការអន់ចិត្តចំពោះ​ផលិតកម្មដែលប្រែចិត្ត ផ្លាស់ប្ដូររបស់សំខាន់ក្នុងអាល់ប៊ុមបែបនេះ។ គ្រប់គ្នាបាន​ Tweet ពេញ Twitter ដោយ​ភ្ជាប់ជាមួយ Hashtag ថា #EXO_DESERVED_RESPECT ដោយចង់ឲ្យដឹងដល់ SM បញ្ជាក់ពីការមិនសុខចិត្តថា​ផលិតកម្ម​មិនគួរធ្វើបែបនេះ។

ដោយសារតែរយៈពេលផ្អាកចេញមុខរបស់ EXO មាន​រយៈពេលយូរសែនយូរ ដល់ទៅ ១៨ខែ ដូច្នេះគ្រប់គ្នា​ពិតជា​រំពឹង​ថា​ក្រុមនឹងមាន​អ្វីពិសេស ប៉ុន្តែបែរជាផលិតកម្មផ្លាស់ប្ដូរចុះឡើង ហេតុនេះទើបបណ្ដាលឲ្យហ្វេនមាន​ការខកចិត្តជា​ខ្លាំង ព្រោះគិតថា EXO គួរតែទទួល​បាន​ការយកចិត្តទុកដាក់លើកតម្កើងល្អជាងនេះ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់