• 2021-05-13 07:46:16
  • ព័ត៌មាន

១៩ឆ្នាំនៅជាប់ទស្សនិកជន និងផ្ដល់តែភាពរីករាយ ឥឡូវដល់ពេល Ellen ប្រកាសបញ្ចប់កម្មវិធី​ហើយ

  • 2021-05-13 07:46:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជិត ២០​ឆ្នាំហើយ ដែល Ellen DeGeneres បាន​បម្រើអារម្មណ៍ទស្សនិកជណន ដោយ​ផ្ដល់ជូន​តែភាព​សប្បាយ​រីករាយ​តាម​រយៈទស្សនីយភាព​ដែល​នាង​បាន​បង្ហាញ​កន្លងមក​ក្នុង​កម្មវិធី The Ellen Show ប៉ុន្តែ​ពេល​នេះពិធីករកម្មវិធីរូបនេះ​បាន​ប្រកាសថា​ កម្មវិធីនឹងបញ្ចប់​ក្រោយ​រដូវកាល​ទី១៩ ចប់សព្វគ្រប់។

Ellen បាន​ប្រាប់ក្រុមអ្នកសារព័ត៌មាន The Hollywood Reporter ថា «នៅពេល​អ្នក​ជា​មនុស្សពោរពញដោយគំនិតច្នៃប្រឌិត អ្នក​ចាំបាច់​ត្រូវ​មាន​ការ​ប្រកួតប្រជែងជានិច្ច ហើយធ្វើឲ្យអស្ចារ្យដូចកម្មវិធីនេះ​អ៊ីចឹង ស្របពេល​មាន​តែភាព​សប្បាយ​រីករាយ វា​លែង​ជា​ការប្រកួតប្រជែងទៀតហើយ»

Ellen ក៏បាន​ប្រាប់​ក្រុមការងារពីការសម្រេចចិត្តបែប​នេះ កាលពីថ្ងៃអង្គារ ក៏ដូចជា​នឹង​ពិភាក្សាបន្ថែមនៅ​ថ្ងៃទី១៣ ខែឧសភា​នេហ​ ពេល​ចូលរួម​កម្មវិធរបស់​ Operah Winfrey។

យ៉ាងណា​មិញ​ វិលទៅឆ្នាំ ២០១៨ Ellen ក៏ធ្លាប់​បាន​បង្ហើបជាមួយ​នឹង​ New York Times ដែរ​ថា​នាង​បាន​គិតគូរ​ពីរឿងចូលនិវត្តន៍ពីកម្មវិធីនៅ​ថ្ងៃ​ណាមួយ។

ម្យ៉ាងដូចពេល​ថ្មីៗ​នេះ​ កម្មវិធីស្ថិតក្នុង​សភាព​យ៉ាប់យ៉ឺនបន្តិច រហូត​កាលពីខែមីនា មាន​សេចក្ដី​រាយការណ៍ថា​ Ellen របូតបាត់អ្នក​គាំទ្រជាង​ ១លាននាក់ ក្រោយបរិយាសការងារ សម្រាប់កម្មវិធីជួបរឿង​ស្មុគស្មាញពេក៕

ប្រភព៖ CBSNews ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់