• 2021-05-15 03:23:40
  • ព័ត៌មាន

ទី​បំផុត​ឈុត "ទេព​រួប​រួម" របស់​កម្ពុជា​បាន​ឡើង​ដល់​វេទិកា​នៅ​សហរដ្ឋ​អាមេរិក

  • 2021-05-15 03:23:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កញ្ញា រ៉េត សារីតា របស់​កម្ពុជា ទី​បំផុត​បាន​ឡើង​ដល់​វេទិកា​អន្តរជាតិ​នៅ​រដ្ឋ​ផ្លរីដា​សហរដ្ឋ​អាមេរិក​ជា​លើក​ដំបូង ដែល​នោះ​ជា​វេលា​នាង​គ្រង​ឈុត​តំណាង​ជាតិ ហៅ​ថា "ទេព​រួបរួម" របស់​កម្ពុជា​បង្ហាញ​អន្តរជាតិ​នៅ​លើ​វេទិកា​ដ៏​ធំ។

កម្មវិធី​ប្រកួត Miss Univers International បាន​ចាប់​ផ្ដើម​ដំណើរ​ផ្លូវ​ការ​របស់​ខ្លួន​នៅ​ព្រឹក​ថ្ងៃ​ទី ១៤ ម្សិលមិញ​។ បេក្ខនារី​ប្រមាណ​ជិត ១០០ ប្រទេស បាន​នាំ​យក​ឈុត​តំណាង​ជាតិ​មក​បង្ហាញ​លើ​វេទិកា​ដ៏​ធំ​នេះ​រៀង​ៗ​ខ្លួន។ ឈុត​ទាំង​អស់​សុទ្ធ​តែ​បាន​រចនា​បង្កប់​នូវ​អត្ថន័យ ឬ​ពណ៌​សម្បុរ​របស់​ជាតិ​នីមួយៗ និង​ស្រស់​ស្អាត ទាក់​ទាញ​ម្យ៉ាង​ម្នាក់។

សារីតា ស្លៀក​ឈុត "ទេព​រួបរួម" លើ​ឆាក​នៅ​សហរដ្ឋ​អាមេរិក(រូបថត៖ Missosology)

ងាក​មក សារីតា របស់​កម្ពុជា បាន​គ្រង​ឈុត "ទេព​រួបរួម" ដ៏​ស្រស់​ស្អាត​ឡើង​លើ​វេទិកា។ ឈុត​នេះ គឺ​ជា​ឈុត​ជំនួស​ឲ្យ​ឈុត "តុក្តកា​ខ្មែរ" ដែល​ត្រូវ​បាន​ផ្លាស់​ប្ដូរ ដោយ​សារ​តែ​មាន​បញ្ហា​មួយ​ចំនួន​តម្រូវ​ឲ្យ​អ្នក​រចនា​ត្រូវ​បំពេញ​បន្ថែម។ យ៉ាង​នេះ​ក្ដី "ទេព​រួបរួម" ដោយ​ច្នៃ​ដោយ​លោក មាស គួន ក៏​ត្រូវ​បាន​មើល​ឃើញ​ពី​ភាព​ស្រស់​ស្អាត និង​មាន​ភាព​ទាក់​ទាញ​ម្យ៉ាង​ម្នាក់។ ទី​បំផុត ឈុត​នេះ ក៏​បាន​ទៅ​ដល់​លើ​វេទិកា​ដ៏​ធំ​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​ជា​លើក​ដំបូង។

រូបភាប៖ Miss Univers Cambodia

កម្មវិធី Miss Univers International នឹង​ឈាន​ទៅ​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ​របស់​ខ្លួន​នៅ​វេលា​ម៉ោង ៨:០០ យប់​ថ្ងៃ​អាទិត្យ​ទី ១៦ ឧសភា ២០២១ ស្អែក​នេះ។ ប៉ុន្តែ​ឥឡូវ តោះ ទស្សនា​ការ​ដើរ​លើ​ឆាក​លើ​ទឹក​ដី​សហរដ្ឋ​អាមេរិក​របស់​បេក្ខនារី​តំណាង កម្ពុជា ទាំង​អស់​គ្នា!

អត្ថបទ៖ ទារិកា

មតិយោបល់