• 2021-05-17 01:20:00
  • ព័ត៌មាន

នាមជាតារាល្បីរវល់វិលក្បុង ចុះសមាជិក TWICE ទម្លាប់ភ្ញាក់ពីគេងម៉ោងប៉ុន្មាន?

  • 2021-05-17 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​នាម​ជា​តារា​ដែល​កំពុងទទួល​បាន​ការគាំទ្រពីសំណាក់​ Fan ដូច្នេះ TWICE មាន​ការងារ​ច្រើន​ត្រូវ​ត្រៀម​ដើម្បី​ផ្គាប់​ចិត្តអ្នក​គាំទ្រទាំងអស់។ ដូចនេះ​ទម្លាប់ប្រចាំ​ថ្ងៃ​ខ្លះក៏អាចខុសពីយើងគ្រប់គ្នា ប៉ុន្តែ​ក៏នៅ​មាន​សកម្មភាព​ផ្សេងទៀត ពួកគេប្រកាន់ខ្ជាប់មិនខុសពីអ្នកគាំទ្រទេ។

ក្នុងវីដេអូមួយពេល​ពួកគេ​កំពុង​ជជែកគ្នា ពេលសមមុនសម្ដែងផ្លូវការសម្រាប់កម្មវិធី The Kelly Clarkson Show សមាជិក​បាន​លើក​យក​ប្រធានបទម៉ោងពេល​ដែលពួកគេ​ភ្ញាក់​ពីគេង​រៀងរាល់ព្រឹក។

ក្នុងចំណោម​នោះ​ Dahyun ធ្វើឲ្យគ្រប់គ្នា​ភ្ញាក់​ជាងគេ​ព្រោះ​ នាង​ប្រាប់​ថា​ នាង​តែងងើបពីគេង​រៀងរាល់ម៉ោង​ ៧ព្រឹក។

គ្រាន់តែឮភ្លាម Nayeon ហាក់ដូចជាផ្អើលជាងគេ ព្រោះ​នាង​គិតថា​ម៉ោង ៧ ដូចជា​ព្រលឹមពេក​ហើយ ហើយក៏កម្រ​មាន​អ្នកណា​ភ្ញាក់ម៉ោងនេះ​ដែរ ស្របពេល​នាង​តែង​ទម្លាប់ភ្ញាក់ម៉ោង ១០ព្រឹក។ ក្រៅពី Nayeon ក៏នៅ​មាន​ Sana ដែរ ដែល​ងើបម៉ោង ១០។ ឯ Chaeyoung នៅខាង Dahyun ព្រោះ​នាង​ក៏ភ្ញាក់ម៉ោង ៧ ព្រោះ​គិតថា​អាកាសធាតុល្អ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់