• 2021-05-17 02:32:31
  • ព័ត៌មាន

វៀតណាម ភូមា ត្រូវ​ជម្រុះ ខណៈ ថៃ ជា​ប្រទេស​តែ​១​គត់​ក្បែរ​ខាង​កម្ពុជា ឡើង​បាន​ខ្ពស់​ជាងគេ

  • 2021-05-17 02:32:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កម្មវិធី​ប្រកួត Miss Universe 2020 បាន និង​កំពុង​ដំណើរ​ការ​ដោយ​រក​ឃើញ​វគ្គ ១០ចុងក្រោយ​ហើយ ដោយ​ក្នុង​នោះ ថៃ​ជា​ប្រទេស​តែ​១​គត់​ក្នុង​តំបន់​អាស៊ាន និង​ក្បែរ​ខាង​កម្ពុជា បាន​ជាប់​ឆ្លង​ចូល​វគ្គ​នេះ ខណៈ វៀត​ណាម និង​ភូមា​ត្រូវ​បាន​ជម្រុះ​ហើយ។

គិត​ត្រឹម​ម្សិលមិញ កម្មវិធី​ប្រកួត​សម្រស់​របស់​ចក្រវាឡ បាន​រក​ឃើញ​បេក្ខភាព​សម្រាប់​វគ្គ ២១នាក់​ចុង​ក្រោយ ដែល​ក្នុង​គេ​មាន​បេក្ខភាព​ពី​តំបន់​អាស៊ាន​ក្បែរ​ខាង​កម្ពុជា​ចំនួន ៣​ប៉ុណ្ណោះ ត្រូវ​បាន​ជ្រើសរើស មាន ថៃ វៀតណាម និង​ភូមា។ ក្រៅ​ពី​នេះ ហ្វីលីពីន ឥណ្ឌូណេស៊ី ប្រទេស​ក្នុង​តំបន់​អាស៊ាន​ក៏​ត្រូវ​បាន​ជម្រុះ​ដូច​គ្នា។ ដោយ​ឡែក​​បេក្ខភាព​របស់​កម្ពុជា រ៉េត សារីតា ​មិន​បាន​ជាប់​ចូល​ក្នុង​វគ្គ​នេះ​ទេ។

តែ​ឥឡូវ បេក្ខភាព​របស់​ប្រទេស​ថៃ បាន​ឈាន​ចូល​ទៅ​វគ្គ ១០នាក់​ចុង​ក្រោយ​ហើយ រួម​ជាមួយ​បេក្ខភាព​មក​ពី​អាមេរិក​ឡាទីន និង​អាស៊ី​ជា​ដើម។ ប៉ុន្តែ​មក​ដល់​វគ្គ ៥នាក់​ចុងក្រោយ ថៃ​ក៏​ត្រូវ​បាន​ជម្រុះ​ដូច​គ្នា យ៉ាង​ណា គេ​ជា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​តែ​១​គត់​ដែល​បាន​មក​ដល់​វគ្គ​នេះ៕

ខាង​ក្រោម​នេះ បេក្ខភាព ៥នាក់​ចុង​ក្រោយ៖

រូបភាព៖ IG Miss Universe

អត្ថបទ៖ ទារិកា

មតិយោបល់