• 2021-05-17 04:55:02
  • ព័ត៌មាន

ភាពយន្តខ្នាតធំបែបវិទ្យាសាស្ត្ររបស់ Netflix «Space Sweepers» អាច​នឹង​ត្រូវ​ផលិតភាគបន្តថ្មី​មួយទៀត

  • 2021-05-17 04:55:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាពយន្តខ្នាតធំរបស់​ Netflix មាន​ចំណងជើងថា​ "Space Sweepers” ទំនង​ជា​ផលិតជា​ភាគ​បន្ត​ថ្មី​មួយ​ទៀត​នាពេល​ខាងមុខ។

យោងតាម​ការចេញ​ផ្សាយរបស់ Star News បាន​ឲ្យដឹង​ថា​ រឿង «Space Sweepers» នឹង​ត្រូវ​ផលិតជា​ភាគ​បន្ត​ថ្មី​មួយ​រឿង​ទៀត។ ថ្នាក់​ដឹកនាំផលិតរឿងគឺ Jeong Seong Jin និង Jeong Cheol Min ក៏​បាន​ទទួល​យល់ព្រម​ដឹកនាំថត​រឿង​ថ្មីនេះ​ដែរ បន្ទាប់ពី​បាន​សហការដឹកនាំថតឲ្យក្រុម VFX កាលពីរឿងមុន។

អ្នក​ដឹកនាំ​ទាំង ២​ក៏​ថែម​ទាំង​បាន​ទទួល​ជោគជ័យ ដោយ​ឈ្នះ​ពាន​ពីកម្មវិធី Baeksang Arts Awards លើកទី៥៧ សម្រាប់​ការងារដឹកនាំថត​រឿង «Space Sweepers» ដែល​បាន​រួមបញ្ចូលបច្ចេកវិទ្យាថ្មីៗប្លែក​ភ្នែកបំផុត​សម្រាប់​ភាពយន្តខ្នាតធំរបស់កូរ៉េ។

ដោយឡែក​សម្រាប់​តួឯកដែល​មាន​ដូចជា Song Joong Ki, Kim Tae Ri, Yoo Hae Jin និង Jin Sun Kyu មិនទាន់​មាន​ព័ត៌មាន​បញ្ជាក់ថា​ពួកគេ​នឹង​បង្ហាញ​មុខ​ជា​ថ្មីក្នុងភាគទី ២​នេះ​ឬយ៉ាងណា​នោះទេ។ ប៉ុន្តែមាន​ការ​បញ្ជាក់​ទៀតថា បើ​រឿង​ថ្មី​នេះ​ចេញ​រូបរាង​មែន នោះ​ក៏នឹង​មាន​មុខ​ជា​ថ្មី​លើ Netflix ទៀតដែរ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់