• 2021-05-17 06:10:30
  • ព័ត៌មាន

ប្រវត្តិរូបត្រួសៗរបស់ម្ចាស់មកុដបវរកញ្ញាចក្រវាលប្រចាំឆ្នាំ ២០២០ វិវត្តខ្លួនពីវិស្វករអាជីព

  • 2021-05-17 06:10:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Andrea Meza បាន​ក្លាយជា​ម្ចាស់មកុដប្រចាំកម្មវិធី Miss Universe ឆ្នាំ២០២០ ដោយបាន​យក​ឈ្នះ​បវរកញ្ញាមកពី ៧៣ប្រទេស ដោយក្នុង​នោះ​រួមមាន​ចំណាត់ថ្នាក់​កំពូល​ទាំង ៥មាន ប្រេស៊ីល ពេរូ ឥណ្ឌា និងដូមីនីកែន។

ដូចនេះ​ក៏ដល់ពេល​ដែលត្រូវ​បង្ហាញ​ពីជីវប្រវត្តិខ្លះៗរបស់ម្ចាស់មកុដ Miss Universe 2020 ដែរ។ តើនាង​ជា​អ្នកណា​មុន​ក្លាយជា​បវរកញ្ញា? និងមាន​ប្រភពមកពីណា?

Andrea Meza កើតនៅ​ថ្ងៃទី១៣ ខែសីហា ឆ្នាំ១៩៩៤ ក្នុងទីក្រុង Chihuahua ប្រទេសមិចស៊ីកូ ជាកូនស្រីច្បង ក្នុងចំណោម​បងប្អូន​ស្រី៣នាក់ និងក៏ជាប់សាច់ឈាមចិនដែរ។

បន្ទាប់​ពី​បញ្ចប់​ការសិក្សាពី​អនុវិទ្យាល័យ Meza ក៏បាន​ចូល​រៀននៅសាកលវិទ្យាល័យ Autonomous University of Chihuahua ជាកន្លែង​ដែលនាង​ចាប់​យកជំនាញផ្នែកវិស្វកម្ម Software។ នាង​បាន​បញ្ចប់​ការសិក្សាដោយជោគជ័យ​ទៀតនៅ​ឆ្នាំ ២០១៧ ព្រមទាំង​បាន​ចាប់​ផ្ដើម​ធ្វើ​ការ​ក្នុងប្រទេស​កំណើត ជា​វិស្វករ Software (ឬវិស្វករអភិវឌ្ឈកម្មវិធី) បន្ថែម​លើ​អាជីព​ជា​តារាម៉ូដែល។

ងាកចូល​ប្រវត្តិ​ក្នុង​វិស័យបវរកញ្ញាវិញ Andrea Meza ឈាន​ជើង​ចូល​ក្នុង​ឆ្នាំ២០១៦ បន្ទាប់​ពី​នាង​ត្រូវ​បាន​ជ្រើសរើសជាបេក្ខនារី​តំណាងទីក្រុង Chihuahua ក្នុង​កម្មវិធីប្រកួត Miss World Mexico 2016

ជោគជ័យ​ដំបូង​នេះ ក៏​បាន​នាំ​នាង​ឲ្យឈ្នះ​តំណែង​បវរកញ្ញាជាបន្តបន្ទាប់ទៀតដូចជា៖

- Miss Mexico 2017

- ជាប់ជាជយលាភីលេខ២ Miss World Amercias

-ម្ចាស់មកុដ Mexicana Universal Chihuahua 2020

-តំណែងម្ចាស់មកុដ Mexicana Universal 2020

-ម្ចាស់មកុដ Miss Universe 2020

បើ​តាម​ប្រវត្តិរូបចូលរួម​ប្រកួត Andrea Meza ក៏ជា​សកម្មជន​ដែល​ខ្នះខ្នែង​ខ្លាំង​ ក្នុង​ការ​លើកកម្ពស់សិទ្ធិនារីដែរ ព្រម​ទាំង​បាន​ធ្វើ​ការយ៉ាងសកម្មក្នុងការ​លើកកម្ពស់ និងឲ្យតម្លៃខ្ពស់ចំពោះនារីៗទូទាំងពិភពលោក៕

ប្រភព៖ Yahoo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់