• 2021-05-24 02:45:11
  • ព័ត៌មាន

តារា K-Pop ប្រាប់តិចនិកខ្លឹមៗពីស្ទីលទាក់ទងស្នេហាគ្នាក្នុងពិភពសិល្បៈ មិនភ័យអ្នកណាចាប់បាន

  • 2021-05-24 02:45:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រឿងមួយដែលធ្វើឲ្យតារា K-Pop ត្រូវ​បណ្ដាញផ្សព្វផ្សាយចាប់​បាន​លឿនជាងគេនោះគឺ ការទាក់ទង​មាន​ស្នេហា។ ក្រុមហ៊ុន​ខ្លះដាក់​វិន័យ​ចំពោះតារាចំណូ​លថ្មី​របស់ពួកគេ ដោយ​ហាម​មិន​ឲ្យ​មាន​ស្នេហា​ដាច់ខាត ព្រោះ​វាអាច​ធ្វើឲ្យប្រជាប្រិយភាពទាំងតារា និងក្រុមហ៊ុន​មាន​បញ្ហា។ ប៉ុន្តែក្នុង​លក្ខខណ្ឌខ្លះ តារាៗចៀសមិនផុតពីមានស្នេហាតាមច្បាប់ធម្មជាតិ ដូចនេះ​តើពួកគេត្រូវ​រក​វិធីបែប​ណា ដើម្បី​ការពារហានិភ័យ​នេះ?

ដូចនេះ​មក​ដឹងពី Tips ទាក់ទង​ស្នេហាស្ងាត់ៗពីតារា K-Pop ល្បីៗ៖

១. Hyeri (Girl’s Day)

Hyeri ឲ្យយោបល់ថា ការប្រើរបស់ណាដែល Idolផ្សេងទៀតប្រើដែរនោះ ពិតជា​មាន​ប្រយោជន៍ណាស់ ពេល Date ជាមួយអ្នកណាម្នាក់។ មួយទៀតទៅកន្លែងធ្វើសក់ ឬ សាឡនដូចគ្នា ហើយផ្ញើសារតាម​រយៈបុគ្គលិកនៅទីនោះទៅ ដូចនេះតារាៗដែល​លួចមានស្នេហានឹងអាចប្រាស្រ័យទាក់ទង​គ្នា​បាន​យ៉ាងស្រួល។

២. Sunny (Girls’ Generation)

Sunny លើក​យក​ចំណុចមួយ​មក​និយាយ នោះគឺគួរ​តែ​មាន​កង់សាគួរ​ទី៣ មាន​ន័យ​អ្នកណាដែល​នឹង​គ្មាន​ទំនាក់ទំនង​ស្នេហាជាមួយអ្នកណា​ទាំងអស់។ ដូចនេះអាចបបួលមិត្តល្អម្នាក់នោះ ទៅជាមួយ អ្នក (សំដៅដល់តារាដែលមាន​ស្នេហា) ពេល​ណាត់ជួបគូស្នេហ៍ ដូច្នេះអ្នក​អាចជួបគ្នា​ដោយ​រីករាយ​បែប​លាក់ការ ហើយគ្រប់គ្នា​នឹង​គិត​ថា​អ្នក​ជុំគ្នាជាមួយនឹង​មិត្តភ័ក្តិធម្មតា។

៣. Moon Hee Jun

ពេល​ក្លាយជា​តារា​ថ្មី​ថ្មោង តារាៗមិនអាចប្រើទូរសព្ទដៃ រញ៉េរញ៉ៃបាន​ទេ។ ដូចនេះ​តាមរយៈស្នៀតពិសេស​របស់ Moon Hee Jun ដែល​ជា​រៀមច្បង K-Pop គឺប្រើឧបករណ៍ទាក់ទង​ដែល​ផ្ដល់ដោយក្រុមហ៊ុន ដើម្បីពិនិត្យមើល​អត្ថបទព័ត៌មាន​ថ្មីៗ និង​អង្កេតមើលការសម្ដែង។ ដូច្នេះជាមួយគ្នានោះ តារាៗអាច តំឡើងកម្មវិធី Messenger លើ App ណាមួយ ទើប​តារាៗអាច​ប្រើប្រដាប់ទាក់ទង​នោះដើម្បីទាក់ទង​អ្នកណា​ម្នាក់បាន។

៤. H.O (អតីតសមាជិក MADTOWN)

គ្មានមធ្យោបាយទាក់ទង​គ្នា​ណា​ប្រសើរជាង​ទូរសព្ទទេ ដូចនេះ​ H.O បាន​ពន្យល់ថា​ វាក៏មិនមែន​ជា​រឿង​ពិបាក​ពេកដែរសម្រាប់​ Idol ដែល​សួរតារាៗគ្នាឯង ឬ Trainee ថា​ស្គាល់អ្នកណា​ម្នាក់ដែលគួរ​ឲ្យចាប់អារម្មណ៍ឬអត់? ដូចនេះមធ្យោបាយទាក់ទង​បែប​នេះ តារាៗអាច​បាន​លេខទូរសព្ទគ្នា និងទាក់ទង​គ្នាបាន​យ៉ា​ងស្រួល។

៥. Jisook (អតីតសមាជិក RAINBOW)

ក្នុងការដើរចេញពីកន្លែងស្នាក់​អាច​ជា​រឿងពិបាក​សម្រាប់ Idol ព្រោះ​មាន​អ្នក​ចាំ​ឃ្លាំមើល​គ្រប់ពេល ដូចនេះ​តើធ្វើយ៉ាង​ណា​បើ​ចង់​ទៅណាជាមួយមនុស្សសំខាន់ និងកុំឲ្យគេ​ចាប់បាន? តាម​វិធីរបស់ Jisook គឺរាល់ពេល​ចេញ​ ត្រូវ​ត្រៀមខ្សែលោតអន្ទាក់​តាម​ជាមួយកុំខាន ព្រោះ​បើ​សិន​អ្នកណាឃើញ​របស់នេះ​ក្នុង​ដៃ Idol អាច​ធ្វើពត់ថា​ចេញ​ដើរហាត់ប្រាណបាន។

៦. Kan Mi Youn (Baby V.O.X)

តិចនិករបស់ Mi Youn គឺធ្វើ​ជា​ប្ដូរកាដូគ្នា ដូចជា CD ថ្មីៗជា​ដើម ប៉ុន្តែចាំលួច​បង្កប់សំបុត្រក្នុងនោះជាការស្រេច។ ដូចនេះ​មើលទៅតារាៗដែល​មាន​ខ្លួន មិនបាច់ភ័យ​ថា​ពួកគេត្រូវគេ​ចាប់បាន​ថា​ទាក់ទងគ្នាទេ ប៉ុន្តែគ្រប់គ្នា​អាច​នឹង​គិតថា​តារាទាំងនោះរាប់អាន​គ្នា​បែប​មិត្តភាព​ធម្មតាវិញ។

៧. Han Eun Jung

សម្រាប់តារាស្រីរូបនេះ​បាន្យដឹង​ថា បើ​ត្រឹម​តែបាំងមុខមាត់មិន​គ្រប់គ្រាន់ទេ។ សម្រាប់ Idol ដែលមាន​លក្ខណៈងាយ​នឹង​ចំណាំនោះ នឹង​ត្រូវ​ Fan ចាប់បាន​ដោយមិនគិតយូរ ដូចជាសំឡេង ស្ទីលនិយាយជា​ដើម។ ដូចនេះ​ជា​យោបល់ Eun Jung និយាយថា​យក​ល្អ​ កុំនិយាយឮៗពេក បើ​មិនចង់ឲ្យគេ​ចាប់បាន៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់