• 2021-05-25 07:02:35
  • ព័ត៌មាន

ទង្វើទាំង ៣ របស់ BamBam និង Lisa បញ្ជាក់ឥតសង្ស័យថាមិត្តភាពពួកគេរឹងមាំ និងកក់ក្ដៅយ៉ាងណា

  • 2021-05-25 07:02:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកណាក៏ដឹង​ថា​ BamBam (GOT7) និង Lisa (BLACKPINK) មាន​ទំនាក់ទំនង​មិត្តភ័ក្តិល្អនឹងគ្នា​កម្រិតណា​ដែរ តាំង​ពីពួកគេ​នៅក្មេង រហូត​ចម្រើនវ័យក្លាយជា​តារា​ល្បី​រៀងខ្លួន។

ជា​ការសង្ខេបខ្លីៗ ខាងក្រោម​នេះ​ជា​ភស្តុតាង​បញ្ជាក់យ៉ាងច្បាស់ថា​ Lisa និង BamBam រាប់អាន​គ្នាយ៉ាងណា៖

១. និយាយពី​ការ​រួមការងារជាមួយគ្នា

Bam និង Lisa បាន​សហការការងារជាមួយគ្នាកាលពីឆ្នាំ ២០២០ ជាមួយ​នឹង​ក្រុមហ៊ុនសេវាទូរសព្ទ ​AIS ហើយពួកគេ​បាន​រៀបរាប់​ពីពេល​វេលាមួយចំនួន​ពេល​រួមការងារ​ជាមួយគ្នា។

Lisa បាន​និយាយថា៖ «ខ្ញុំ​នៅទីនេះថ្ងៃនេះក្នុង​នាម​ជាអ្នកតំណាង​របស់ AIS 5G ជាមួយ​នឹង​មនុស្សម្នាក់ទៀតដែរ។ នៅពេល​ BamBam និងខ្ញុំ​ដឹង​ច្បាស់ពី AIS 5G យើងពិត​ជា​ចង់ឲ្យគ្រប់គ្នាទទួល​បាន​បទពិសោធល្អដូចពួកយើងដែរ»។

BamBam វិញ​ក៏បាន​ឲ្យដឹងដែរថា៖ «នេះជាលើកដំបូង​របស់ខ្ញុំ​ជាមួយអ្នក​ដែល​មកពីក្រុមហ៊ុន​ចម្រៀងផ្សេងទៀត​បែបនេះ ហើយវា​ពិតជា​រីករាយណាស់! បង Lisa ពិតជាមាន​ទេពកោសល្យខ្ពស់មែន»។

២. BamBam ចេញមុខការពារ Lisa

កាលពីកម្មវិធីប្រគល់ពានរង្វាន់ Golden Disc Awards លើកទី៣៣ Lisa បាន​ទទួល​ Comment រិះគន់យ៉ាង​ច្រើនពីមហាជន។ ពួកគេ​ទាំង​នោះ​បាន​និយាយថា​ «នាង​ស្អាតដោយសារតែផាត់មុខទេ ហើយនាង​ត្រឹម​ជា​ក្មេងស្រីជនជាតិថៃធម្មតា គ្មានអីអស្ចារ្យ​ឡើយ»

ស្របពេលជាមួយគ្នា​នេះ​ ក៏នៅ​មាន​អ្នក​ដែល​ងើបឈរ​ការពារ​ Lisa ដែរ ព្រោះ​សម្ដីនិងការមើលងាយនេះ ស្ដាប់ទៅពិតជា​ឈឺចាប់ ហើយម្នាក់ក្នុង​ចំណោម​អ្នក​ការពារ​នោះ​ក៏​មាន BamBam ដែរ។ ស្ថិតក្នុង​បទសម្ភាស​មួយ​ Bam បាននិយាយថា៖

«បាទ! ខ្ញុំ​ក៏បាន​ឮព័ត៌មាន​នេះដែរ! តាមពិត ខ្ញុំ​គឺជាមិត្តភ័ក្តិរបស់បង Lisa ដូច្នេះក៏បាន​ទាក់ទង​ទៅគាត់ ដើម្បីនិយាយលើកទឹក​ចិត្តរួច​ហើយដែរ។ តាមពិត រឿងនេះមិន​មែន​ជារឿង​ធំអីណាស់ណាទេ ព្រោះវា​ចេញ​តែ​ពីមនុស្សមួយចំនួន​តូច ប្រហែលខ្ទង់ ១០នាក់អីប៉ុណ្ណោះ ដូចនេះវា​មិនបាន​ប៉ះពាល់ខ្លាំង​ដល់បង Lisa ទេ ក៏ដោយសារ គាត់មាន​អ្នក​ដែល​ស្រឡាញ់ ចូលចិត្តច្រើនណាស់!

ខ្ញុំ​បាន​ស្គាល់បង Lisa យូរហើយតាំងពីចូលសិល្បៈម្ល៉េះ អ៊ីចឹងខ្ញុំស្គាល់គាត់ច្បាស់ថា​គាត់ជាមនុស្សបែបណា។ គាត់មាន​បេះដូង​បរិសុទ្ធ ចូល​ចិត្តបង្កភាពរីករាយ ហើយចរិតល្អទៀត។ បើទោះអ្នកខ្លះ មិនទាន់​បាន​ចាប់អារម្មណ៍ ដូចនេះ​ថ្ងៃណាមួយពេល​វេលានឹងបង្ហាញ​ថា​ បេះដូង និងធម្មជាតិរបស់គាត់យ៉ាងណា។ បង Lisa ដឹងពីក្ដីស្រឡាញ់ និងការគាំទ្រ គាត់ក៏បានសុំ​ឲ្យខ្ញុំនិយាយពាក្យនេះទៅកាន់អ្នកគាំទ្ររបស់គាត់ដែរ បើ​ខ្ញុំ​មាន​ឱកាស។ គាត់ចង់និយាយថា អរគុណសម្រាប់​ក្ដីស្រឡាញ់ និង​ការគាំទ្រទាំងឡាយ»។

៣. Lisa ជូនពរខួប​កំណើតដល់ BamBam

កន្លងទៅថ្មីៗ BamBam បាន​ Live វីដេអូមួយដើម្បីអបអរថ្ងៃកំណើតរបស់ខ្លួន ហើយចំ​ពេល​នោះ ក៏មាន​អ្នកគាំទ្រម្នាក់សួរលោក ដោយចង់ដឹងថា Lisa បាន​អបអរថ្ងៃកំណើតលោក ឬអត់? BamBam បាន​ឲ្យដឹងថា Lisa បាន​ផ្ញើសារជូនពរ និង​ Call មកលោកទៀតផង។

Bam ក៏នៅ​បាន​បញ្ជាក់​ទៀតថា​ Lisa គឺជា​មនុស្សទី ៣ដែល​បាន​ទាក់ទងមក​លោក​ក្នុង​ថ្ងៃខួបឆ្នាំនេះ៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់