• 2021-05-26 00:30:00
  • ព័ត៌មាន

គ្មានឡើយពាក្យថាស្ដាយក្រោយសម្រាប់ Mark ពេល​សាក់រូបទាំងនេះលើខ្លួន ផ្អែកលើអត្ថន័យពីក្រោយ

  • 2021-05-26 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គ្មាន​អ្វី​ត្រូវលាក់ជារឿងអាថ៌កំបាំងទេ សម្រាប់ Mark (GOT7) ដែលបង្ហាញ​ស្នាមសាក់​ជារឿយៗឲ្យហ្វេន​បាន​ឃើញ។ ដូចថ្មីៗនេះ​ ពេលជជែក​ជាមួយ​នឹងទស្សនាវដ្ដី​ Allure លោក​ក៏បាន​បង្ហើបពីអត្ថន័យ​ពីក្រោយខ្លះពីរូបសាក់​លើ​ខ្លួន​ដែរ។

ខាងក្រោម​នេះ​ជា​ការ​បកស្រាយ​នីមួយៗ៖

១. រូបព្រាប

រូបនេះ Mark ទើបចាក់ថ្មីៗនេះ​ទេ ហើយម្ចាស់សាក់​បាន​បកស្រាយ​ថា​ នេះ​ជា​ស្នាដៃរបស់ Dr. Woo ហើយអត្ថន័យ «វាជា​សញ្ញានៃការ​ចាប់ផ្ដើម ក្ដីសង្ឃឹម និងសេរីភាព»

២. ពាក្យថា «Stay True» និង «Be Real»

ពាក្យទាំង ២​នេះ​ស្ថិតនៅ​លើជង្គង់​ទាំង ២របស់​លោក ហើយក៏មាន​​ន័យ​ខ្លាំង​ចំពោះ Mark ដែរ។ លោក​បាន​ឲ្យដឹង​ថា​ អត្ថន័យពីក្រោយគឺ «ពេល​នេះ​អ្នកបាន​ល្បី មនុស្សជា​ច្រើនក៏បាន​ផ្លាស់ប្ដូរ ហើយពួកគេ​បណ្ដោយឲ្យអ្វីមួយរត់មករកពួកគេ។ ខ្ញុំ​តែងចង់ក្លាយជាមនុស្សម្នាក់ដែលច្បាស់លាស់សម្រាប់ខ្លួន​ឯង ហើយក៏មិនចង់ឲ្យកេរ្តិ៍ឈ្មោះ​ទាំងនោះមក​រកខ្ញុំ​ដែរ»។ សរុបមក​បានសេចក្ដីថា ធ្វើជាខ្លួនឯង គឺជាជម្រើសដ៏ល្អបំផុត ទោះបីអ្វីៗប្រែប្រួល ក៏យើងនៅតែជាយើង។

៣. រូបផ្កា Hibiscus

រូបនេះ​ Mark សាក់នៅលើដៃផ្នែក​ខាងក្រោយ ហើយក៏ផ្កាតំណាង​ប្រទេសកូរ៉េដែរ។ បើទោះ​បីជា Mark កើតនៅ​អាមេរិក ប៉ុន្តែ​កូរ៉េក៏ចាត់ទុកថាជាផ្ទះ​ទី ២​របស់លោកដែរ។ «ខ្ញុំ​ចាប់​ផ្ដើមអាជីពនៅប្រទេសកូរ៉េ ខ្ញុំ​ទទួល​បាន​អ្វីៗមកវិញ​ច្រើនណាស់នៅក្នុងប្រទេស​កូរ៉េ ដូចនេះ​ខ្ញុំ​ក៏ចង់ឲ្យមាន​រូបនេះ​លើ​ដៃខ្ញុំដែរ» Mark និយាយ។

៤. រូបមុខញញឹម

រូបទាំង​ប៉ុន្មាន​ខាងលើ​សុទ្ធ​តែ​បង្កប់អត្ថន័យ ហើយដូចរូបមុខ ញញឹមសាក់លើក្បាលជងង្គង់​នេះ Mark ថា សាក់គ្រាន់តែ​ចង់បាន​ភាពរីករាយ។

៥. រូបមេអំបៅ

មិនខុសពីរូបមុខញញឹមទេ មានន័យ​ថា​គ្រាន់តែ​សាក់ ព្រោះវា​ស្អាត ហើយក៏គ្មានអត្ថន័យ​បង្កប់ដែរ។ Mark ថា​ពេល​សាក់នៅកំភួន​ជើងបែបនេះ វា​នឹង​ផ្ដល់នូវភាពទាក់ទាញ និងឡូយម្យ៉ាងដែរ ពេល​ណាលោកស្លៀកខោខ្លី៕​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់