• 2021-05-28 03:48:51
  • ព័ត៌មាន

រឿង​នឹកស្មាន​មិនដល់! ម្ចាស់​ជយលាភី​លេខ​១ ផ្នែក​ចម្រៀង​សម័យ ឆ្នាំ​១៩៩៥ ស៊ុន ប៊ុនរិទ្ធ ធ្លាក់​ខ្លួន​រែក​ដី និង​យាម​ផ្ទះ​ឲ្យ​គេ

  • 2021-05-28 03:48:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​បេក្ខជន​ប្រឡង​ចម្រៀង​សម័យ ជាប់​ចំណាត់​ថ្នាក់​លេខ​១ ទូទាំង​ប្រទេស កាល​ពី​ឆ្នាំ​១៩៩៥ លោក ស៊ុន ប៊ុនរិទ្ធ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដោយ​ចៃដន្យ ខណៈ​លោក​យូរ​ម្ហូប​ដើរ​ឆ្ពោះ​ទៅ​កាន់​កន្លែង​លោក​អង្គុយ​យាម។ លោក​បាន​ធ្លាក់​ខ្លូន​ដើរ​រែក​ដី​ស៊ីឈ្នួល​គេ ហើយ​បច្ចុប្បន្ន​លោក​កំពុង​ធ្វើ​ជា​សន្តិសុខ​យាម​ផ្ទះ​ឲ្យ​គេ​មួយ​នៅ​ភ្នំពេញ។

សាក្សី​ម្នាក់​ដែល​បាន​ឃើញ និង​ដឹង​ពី​ស្ថានភាព​ម្ចាស់​ជយលាភី​លេខ​១ ផ្នែក​ចម្រៀង​សម័យ លោក ស៊ុន ប៊ុនរិទ្ធ គឺ​ម្ចាស់​គណនី​Facebook ឈ្មោះ Thorn Phornឲ្យ​ដឹង​ថា នៅ​ម៉ោង​សម្រាក​ពី​ការងារ​រូប​លោក​បាន​នាំ​យក​ថវិកា​ខ្លះ​ទៅ​ជូន​តន្ត្រីករ សំ វណ្ណៈ ដែល​ជួប​គ្រោះ​ថ្នាក់​ចរាចរ​កាល​ពី​ឆ្នាំ​២០២០។ គាប់​ជួន​លោក​ក៏​បាន​ឃើញ​លោក ស៊ុន ប៊ុនរិទ្ធ យួរ​ថង់​ម្ហូប មើល​មិន​ស្គាល់​ផង ប៉ុន្តែ​ភ្លាម​នោះ​លោក សំ វណ្ណៈ ក៏​ប្រាប់​លោក​ថា​នឹង​ហើយ​ម្ចាស់​ជយលាភី​លេខ​១ ស៊ុន ប៊ុនរិទ្ធ។

Thorn Phorn៖"ខ្ញុំ​ក៏​ទៅ​សំណេះសំណាល និង​ជូន​ថវិកា​៥០០០០​រៀល​ដល់​លោក ហើយ​ក៏​សំណូមពរ​ឲ្យ​គាត់​បក​ស្រាយ​បទ"អារ​សាច់​ជូន​ម្ដាយ" ២​ឃ្លា ដែល​ជា​បទ​ជយលាភី​លេខ​១ ហើយ​ឥឡូវ​ធ្លាក់​ខ្លួន​មក​ធ្វើ​ជា​សន្ដិសុខ​យាម​ផ្ទះ​វិញ"។

ប្រភព​ដដែល​នេះ​បញ្ជាក់​ថា កាល​ពី​លោក​មិន​ទាន់​មក​ធ្វើ​ជា​សន្តិសុខ​យាម​ផ្ទះ​ឲ្យ​គេ លោក​ធ្លាប់​ដើរ​ស៊ីឈ្នួល​រែក​ដី​ឲ្យ​គេ។ សប្បុរសជន​ដែល​មាន​ការ​អាណិតអាសូរ និង​ចង់​ជួយ​ដល់​អតីត​តារា​ចម្រៀង​រូប​នេះ អាច​ទាក់ទង​ទៅ​លោក​តាម​រយៈ​ទូរស័ព្ទ​លេខ​០១៦ ៩៥៣ ៦៨៤ ដើម្បី​លោក​នាំ​យក​ជំនួយ​ទាំង​នោះ​ប្រគល់​ជូន​លោក ស៊ុន ប៊ុនរិទ្ធ ដែល​កំពុង​ជួប​ការ​ខ្វះខាត៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់