• 2021-05-31 09:14:25
  • ព័ត៌មាន

ខួប​កំណើត​គម្រប់​អាយុ​៣៧​ឆ្នាំ ពេជ្រ សោភា នឹង​ប្ដូរ​ម៉ូត​សក់​មួយ​នេះ ព្រោះ​នាង​ជឿ​ថា​វា​ធ្វើ​ឲ្យ​នាង​ក្មេង​ជាង​វ័យ

  • 2021-05-31 09:14:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ស្រី​វ័យ​ជ្រេ​របស់​ផលិតកម្ម​រស្មី​ហង្ស​មាស ពេជ្រ សោភា ឲ្យ​ដឹង​ថា​រយៈ​ពេល​ជិត​២​ឆ្នាំ​ហើយ​ដែល​នាង​ត្រូវ​កក់​សក់ កៀបសក់ និង​ផាត់​មុខ​ដោយ​ខ្លួន​ឯង ដោយសារ​តែ​មិន​ចង់​ចេញ​ទៅ​ក្រៅ​ដើម្បី​បង្ការ​ការ​ឆ្លង​ជំងឺ​កូវីដ-១៩។ ដូច្នេះ​សក់​នាង​ប្រឈម​នឹង​ការ​ឆេះ តែ​នាង​បាន​ប្រើ​សាប៊ូ និង​ថែទាំ​សក់​បាន​ត្រឹមត្រូវ។

នៅ​ក្នុង​វីដេអូ​Live រយៈ​ពេល​ប្រមាណ​កន្លះ​ម៉ោង​នៅ​រសៀល​ថ្ងៃ​ទី៣១ ខែ​ឧសភា នេះ ពេជ្រ សោភា និយាយ​ថា ជិត​ដល់​ថ្ងៃ​ខួប​កំណើត គម្រប់​អាយុ​៣៧​ឆ្នាំ នាង​នឹង​កាត់​សក់​ដឺមី ដើម្បី​លើក​សម្រស់​ផ្ទៃ​មុខ ឬ​ធ្វើ​ឲ្យ​នាង​ក្មេង​ជាង​វ័យ។ នាង​និយាយ​បែប​លេង​សើច​ថា ពេល​កាត់​សក់​រួច​ហើយ សម្រស់​អាច​មក​ជា​ស្រស់​ស្អាត​ដូច​អាយុ​២៥​ឆ្នាំ​វិញ។

ពេជ្រ សោភា៖"កុំ​ទើស​វា(សក់)ខ្លាំង​ពេក...និយាយ​មែនទែន​ត្រូវ​កាត់​ហើយ! យើង​កែ​គ្រប់​ទម្រង់​ដែល​យើង​ចង់​បាន ហើយ​ត្រូវ​ទៅ​នឹង​ផ្ទៃ​មុខ​របស់​យើង ហើយ​សក់​ខ្ញុំ​ងាយ​នឹង​ដុះ​វិញ​ទេ អីចឹង​សក់​គេ​ក្រាស់​ចង់​ធ្វើ​យ៉ាង​ម៉េច​ក៏​បាន"។

តារា​ចម្រៀង ពេជ្រ សោភា បន្ថែម​ថា​នៅ​ថ្ងៃ​ខួបកំណើត​របស់​នាង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​យ៉ាង​មុខ​នេះ គេ​នឹង​ឃើញ​សក់​នាង​ខ្លី​ពី​ខាង​មុខ ហើយ​សូម​កុំ​ឲ្យ​ប្រិយមិត្ត​ឆ្ងល់ ព្រោះ​នាង​ចង់​ប្ដូរ​ស្ដាយ​សក់​ក្នុង​ថ្ងៃ​ខួប​កំណើត។ សោភា បញ្ជាក់​ថា នាង​នឹង​ធ្វើ​ខួប​កំណើត​ដោយ​ខ្លួន​ឯង ហើយ​នឹង​Live អបអរ​ខ្លួន​ឯង​តាម​Facebook៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់