• 2021-06-02 00:18:00
  • ព័ត៌មាន

ដល់ពេល​​ត្រូវស្រាយ​ចម្ងល់ថាពេល Post រូបឲ្យ Brand ប្រចាំម្ដងៗ តារា K-Pop បាន​តម្លៃខ្លួនប៉ុន្មាន?

  • 2021-06-02 00:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Kati Chitakorn ដែល​ជា​និពន្ធនាយកប្រចាំទស្សនាវដ្ដី Vogue បាន​បង្ហោះ​លើ Instagram Story របស់ខ្លួនកាលពីពេល​ថ្មីៗ​កន្លងទៅ ដោយ​បង្ហើបពិតារា​ K-Pop ណា​ដែលស្ថិតនៅ​លំដាប់កំពូល​ជា​តារាតំណាងប្រចាំ Brand ល្បីទាន់សម័យ ហើយតម្លៃខ្លួន​របស់ពួកគេ​ខ្ពស់កម្រិតណា?

ដំបូង​គេ​គឺ​សមាជិក BLACKPINK ទាំងអស់ ដែល​ស្ថិតនៅ​លំដាប់កំពូល​ទាំង ៥ដោយ​មាន​ Lisa ជាប់​លេខរៀង​កំពូលទី ១។

១. Lisa (BLACKPINK)

Lisa ដែល​បច្ចុប្បន្ន​ជា​ទូតសុឆន្ទៈលំដាប់សកលរបស់ Celine កាលពីខែកញ្ញា ឆ្នាំ២០២០នោះ ទទួលបាន​ Impression លើ Instagram ដល់ទៅ ២,៧ពាន់លាន ពី Post ចំនួន​ ៥០លើ Istagram ជាមួយ​នឹង Celine តាំង​ពីខែមករាឆ្នាំ ២០២០ ដល់ខែមិថុនាឆ្នាំ​២០២១។

មាន​សេចក្ដីរាយការណ៍​ថា នាង​អាច​ប្រមូល​បាន​ ៨០,៩លានដុល្លារ សម្រាប់​ថ្លៃផ្សាយលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ។ Post របស់​នាង​នីមួយៗ ទទួល​បាន​​ចំនួន Impression ដល់ទៅ ៥០លាន ហើយគិតជាតម្លៃខ្លួនគឺ ១,៥លានដុល្លារ។

២. Jisoo (BLACKPINK)

អ្នកទី ២គឺ Jisoo ដែល​ជា​ទូតសុឆន្ទៈលំដាប់សកលប្រចាំ Dior កាលពីខែមីនា ឆ្នាំ២០២១នេះ។ ចំនួន Post ជាមួយ Dior ដែល​នាង​ Share លើ Instagramគិតពីខែមករា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១ មាន​ចំនួន ២,១៥ពាន់លាន Impression និង​រក​បាន​ ៦៤,៨លានដុល្លារពីការ​ផ្សាយ។ ចំណែកក្នុង ១ Post ជា​ការ​ប៉ាន់ស្មាន​នាង​ទទួល​បាន​ចំនួន Impression ដល់ទៅ ៣០លាន ហើយគិតជាទឹកប្រាក់គឺ ៩១០,០០០ដុល្លារជាមធ្យម។

៣-៥. Rosé (BLACKPINK)

Rosé ជា​អ្នក​នៅលេខ ៣ និងលេខ ៥ ដោយសារ​នាង​ជា​ទូតរបស់​ Brand ល្បី ២ គឺលេខ ៣ក្នុងនាម​ជា​ទូតរបស់ Yves Saint Laurent ដោយប្រមូល​បាន​ ១,៨៥ពាន់លាន Impression គិតជាទឹកប្រាក់ខ្ទង់ ៥៦លានដុល្លារសរុប។ ស្របពេលក្នុង ១​ Post មាន​ចំនួន Impression ៣២លាន និង ៩៨០,០០០ដុល្លារ។

ចំណាត់ថ្នាក់​លេខ ៥វិញ ពេល​នាង​ធ្វើការ​ជាមួយ​នឹង​ Tiffany & Co. ដែល​ទើប​ទទួល​តំណែង​ជា​ទូតប្រចាំ​ពិភពលោកកាលពីខែមេសា ឆ្នាំ២០២១នេះ។ Post ចំនួន​ ១៦របស់​នាង​ នាង​អាចប្រមូល​បាន​ ៥៧៨លាន Impression ស្មើនឹង​ ១៧,៤លានដុល្លារសម្រាប់ថ្លៃបង្ហោះ​លើបណ្ដាញសង្គម មានន័យ​ថា​ក្នុង​ ១ Post នាង​អាច​រក​បាន​ ១,១លានដុល្លារគិតជាមធ្យម។

៤. Jennie (BLACKPINK)

Jennie វិញ​ជាប់លេខ ៤ នៅ​ចន្លោះ Rosé ហើយនាងគឺជា​ទូតរបស់ Chanel តាំងពីឆ្នាំ ២០១៨ និង​បង្ហោះ​រូបជាមួយ Chanel បាន​ ២៧ Post គិតជាខែមករា ឆ្នាំ២០២០ ដល់ខែមិថុនា ឆ្នាំ២០២១។ ចំនួន Impression លើ Post ទាំងនេះ​គឺ​ ៩៤៤លាន និងគិតជា​ទឹក​ប្រាក់​សរុប ២៨,៤លានដុល្លារ។ ដូចនេះ​ក្នុង Post នីមួយៗរបស់​នាង​ គឺ​ រក​បាន​ ៣៥លាន Impression ស្មើនឹង ១,០៥លានដុល្លារជាមធ្យម។

អ្នកស្ថិតនៅ​លេខរៀង​បន្ទាប់មាន

៦. Kai (EXO) ដែល​តម្លៃ​ខ្លួន​រក​បាន​សរុប ១០,៥លានដុល្លារ ពី Brand Gucci

៧. G-Dragon (BIGBANG) តម្លៃខ្លួន​សរុប​រក​បាន​ ៤,៩២លានដុល្លារ ពី Chanel

៨. Chanyeol (EXO) តម្លៃខ្លួន​សរុប​រក​បាន ២,៧១លានដុល្លារ ពី Prada

៩. aespaតម្លៃខ្លួន​សរុប​រក​បាន ២,៥២លានដុល្លារពី Givenchy

១០. Irene (Red Velvet) តម្លៃខ្លួន​សរុប​រក​បាន ១,៩៨លានដុល្លារ ពី Prada

ប្រភព៖ kpopstarz ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់