• 2021-06-03 02:01:08
  • ព័ត៌មាន

MV កើតនៅខែឧសភាចំនួន ១៥បទមាន​អ្នកចូលមើលច្រើនជាងគេលើ​ YouTube

  • 2021-06-03 02:01:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខែឧសភាបាន​កន្លងផុតទៅ​ហើយ ប៉ុន្តែ​បាន​បន្សល់ទុកនូវ​បទ​ចម្រៀង​ល្បី​ជា​ច្រើន​សម្រាប់​ជា​កាដូដល់​អ្នកគាំទ្រ​ទាំងឡាយ​ប្រចាំ​វិស័យ K-Pop។ ខែឧសភា ក៏ជា​ពេល​វីដេអូបទ​ចម្រៀងច្រើនណាស់បង្ហាញ​មុខ ហើយ​ខាងក្រោម​នេះ​គឺ​ជា​បណ្ដុំ​ MV ដែលមាន​អ្នកចូល​មើល​ច្រើនជាង​គេ​ប្រចាំខែ។ តើបទ​ណា​ខ្លះ​មាន​ចំនួន View ច្រើន​ជាងគេគិត​មក​ត្រឹម​ថ្ងៃ​នេះ?

១៥. បទ «Giant» របស់ Yuqi ចេញនៅថ្ងៃទី ១៣ ខែឧសភា មាន​អ្នកចូល​មើល ៨,៤១លានដង

១៤. បទ «RUB-A-DUM» របស់ TRI.BE ចេញនៅថ្ងៃទី ១៨ ខែឧសភា មាន​អ្នកចូល​មើល ១០,៦៣លានដង

១៣. បទ «Bonnie & Clyde» របស់ Yuqi ចេញនៅថ្ងៃទី ២០ ខែឧសភា មាន​អ្នកចូល​មើល ១១,០៧លានដង

១២. បទ «0x1=Lovesong (I Know I Love You)» របស់ TXT ចេញនៅថ្ងៃទី ៣១ ខែឧសភា មាន​អ្នកចូល​មើល ១១,១៩លានដង

១១. បទ «Ring Ring» របស់ Rocket Punch ចេញនៅថ្ងៃទី ១៧ ខែឧសភា មាន​អ្នកចូល​មើល ១២,៨៤លានដង

១០. បទ «Fever» របស់ ENHYPEN ចេញនៅថ្ងៃទី ១៩ ខែឧសភា មាន​អ្នកចូល​មើល ១៣,៦៦លានដង

៩. បទ «WE GO» របស់ fromis_9 ចេញនៅថ្ងៃទី ១៧ ខែឧសភា មាន​អ្នកចូល​មើល ១៦,២០លានដង

៨. បទ «Not The End» របស់ HIGHLIGHT ចេញនៅថ្ងៃទី ០៣ ខែឧសភា មាន​អ្នកចូល​មើល ១៦,៣០លានដង

៧. បទ «Advice» របស់ Taemin ចេញនៅថ្ងៃទី ១៨ ខែឧសភា មាន​អ្នកចូល​មើល ១៧,៣៣លានដង

៦. បទ «Black Mirror» របស់ ONEUS ចេញនៅថ្ងៃទី ១១ ខែឧសភា មាន​អ្នកចូល​មើល ២០,៨៣លានដង

៥. បទ «Dun Dun Dance» របស់ OH MY GIRL ចេញនៅថ្ងៃទី ១០ ខែឧសភា មាន​អ្នកចូល​មើល ២៤,៦៥លានដង

៤. បទ «First» របស់ EVERGLOW ចេញនៅថ្ងៃទី ២៥ ខែឧសភា មាន​អ្នកចូល​មើល ៥០,៦០លានដង

៣. បទ «Next Level» របស់ aespa ចេញនៅថ្ងៃទី ១៧ ខែឧសភា មាន​អ្នកចូល​មើល ៨៦,៥៥លានដង

២. បទ «Hot Sauce» របស់ NCT Dream ចេញនៅថ្ងៃទី ១០ ខែឧសភា មាន​អ្នកចូល​មើល ៩៣,៤៤លានដង

១. បទ «Butter» របស់ BTS ចេញនៅថ្ងៃទី ២១ ខែឧសភា មាន​អ្នកចូល​មើល ២៨៩,៣លានដង

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់