• 2021-06-03 07:09:06
  • ចម្រៀង

កាដូ​ដើម​ខែ​មិថុនា! ងួន ចាន់​ដេវីដ ចេញ​បទ​រ៉េប​ថ្មី​បង្ហោះ​លើ​ទំព័រYoutubeពីរោះ​កប់​ហ្មង!

  • 2021-06-03 07:09:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

"សុំ​ទោស​អ្នក​គាំទ្រ" ឬ"Sorry Fan" គឺ​ជា​បទ​រ៉េប​ថ្មី​របស់​តារា​ចម្រៀង ងួន ចាន់​ដេវីដ ដាក់​បង្ហោះ​នៅ​លើ​ទំព័រ​Youtube ថ្មី​មួយ​នៅ​ដើម​ខែ​មិថុនា ឆ្នាំ​២០២១ នេះ បន្ទាប់​ពី​តារា​ចម្រៀង​រូប​នេះ​ប្រកាស​លុប​ទំព័រ​Youtube ផ្លូវការ​របស់​ខ្លួន​ឈ្មោះ​"DITH WAY" ហើយ​លោក​អាក់ខាន​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​ដើម្បី​បម្រើ​អារម្មណ៍​អ្នក​គាំទ្រ​របស់​លោក​មួយ​រយៈ​ធំ។

ក្រោយ​ពី​លោក​ប្រកាស​បិទ​ទំព័រ​Youtube ឈ្មោះ"DITH WAY" និង​លុប​បទ​ចម្រៀង​ជា​ច្រើន​នៅ​ក្នុង​នោះ ដោយ​មិន​បាន​បញ្ជាក់​ពី​មូល​ហេតុ មាន​អ្នក​គាំទ្រ​ភាគ​ច្រើន​យល់​ថា Idol របស់​ខ្លួន​អាច​នឹង​លះបង់​អាជីព​ចម្រៀង ហើយ​ងាក​ទៅ​ចាប់​មុខរបរ​អ្វី​ផ្សេង​វិញ។ ប៉ុន្ដែ​នៅ​ពេល​នេះ​ស្រាប់​តែ​លោក​បាន​ចេញ​បទ​ចម្រៀង​ថ្មី​យ៉ាង​ពីរោះ ដោយ​ផ្ដើម​នូវ​ពាក្យ​សុំ​ទោស​នៅ​ក្នុង​នោះ​ផង។

ងួន ចាន់​ដេវីដ៖"ជា​ដំបូង​ខ្ញុំ​ទោស​Fan នូវ​រយៈ​ពេល​វែង​មិន​បាន​ចេញ​បទ​ចម្រៀង...ក៏ដូច​ជា​លុប​Youtube។ ហើយ​បទ​ចម្រៀង​មួយ​បទ​នេះ គឺ​ខ្ញុំ​ធ្វើ​សម្រាប់​អ្នក​ទាំង​អស់​គ្នា...សង្ឃឹម​ថា​អ្នក​ទាំង​អស់​គ្នា​ចូលចិត្ត"។

បទ"Sorry Fan" ត្រូវ​បាន​ដាក់​បង្ហោះ​លើ​ទំព័រ​Youtube ឈ្មោះ"Lyric" កាល​ពី​ថ្ងៃ​ទី១ ខែ​មិថុនា ឆ្នាំ​២០២១។ គិត​ត្រឹម​រសៀល​ថ្ងៃ​ទី៣ ខែ​ឧសភា នេះ បទ​"សុំទោសអ្នកគាំទ្រ" ឬ"Sorry Fan"​ ទទួលបានការគាំទ្រ ឬមាន​អ្នក​ចូល​ទស្សនា​រហូត​ដល់​១៧៤​K View​។

ក្រៅ​ពី​មាន​ទេពកោសល្យ​ចម្រៀង​នូវ​បទ​ញាក់កន្ត្រាក់​អារម្មណ៍ និង​បទ​រ៉េប​ជា​ច្រើន លោក ងួន ចាន់​ដេវីដ នៅ​អាច​និពន្ធ​ទំនុក​ច្រៀង និង​បទ​ភ្លេង​ដោយ​ខ្លួន​ឯង​ទៀត។ លោក​បាន​ប្រឡូក​ក្នុង​អាជីព​ចម្រៀង​តាំង​ពី​អំឡុង​ឆ្នាំ​២០១៤ ហើយ​ក្រោយ​ពី​លោក​ដើរ​ចេញ​ពី​ផលិតកម្ម​រស្មី​ហង្ស​មាស​លោក​បាន​បង្កើត​ទំព័រ​Youtube ផ្លូវការ​ផ្ទាល់​ខ្លួន​មួយ​ឈ្មោះ​ថា"DITH WAY" ប៉ុន្ដែ​ទំព័រ​Youtube មួយ​នេះ​ត្រូវ​បាន​លោក​លុប​ចោល​ដោយ​មិន​បញ្ជាក់​ពី​មូលហេតុ។ ទើប​នៅ​ពេល​នេះ​គេ​ឃើញ​លោក​បង្ហោះ​បទ​ចម្រៀង​ថ្មីៗ​របស់​លោក​ទំព័រ​Youtube ថ្មី​មួយ​ផ្សេង​ទៀត​ទៅ​វិញ៕

អត្ថបទ៖​ ជិន​ សុភ័ក្ដ្រ

មតិយោបល់