• 2021-06-07 03:28:48
  • ចម្រៀង

ក្រៅ​ពី​ផ្ទុះ​បទ “Kolibelnaya” លើ Tiktok តារា​ចម្រៀង​រុស្សី Lagu Raufមាន​បទ​ទាំង​នេះ​ក៏​ពីរោះ​ខ្លាំង​ដែរ

  • 2021-06-07 03:28:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង​វ័យ​ក្មេង Lagu Rauf បាន​ផ្ទុះ​ខ្លាំង​នៅ​លើ Tiktok ជាមួយ​បទ​ចម្រៀង​មួយ​បទ​របស់​លោក​ដែល​ចេញ​នៅ​លើ​យូធូប​តាំង​ពី​ដើម​ឆ្នាំ​មុន នោះ​គឺ​បទ “Kolibelnaya”។ បទ​នេះ មាន​រសជាតិ​បទ​ភ្លេង​ពីរោះ បង្កប់​មនោសញ្ចេតនា​ចាក់​បេះដូង​របស់​យុវវ័យ។

ប៉ុន្តែ​តារា​ចម្រៀង​កូន​កាត់ រុស្សី-អាហ្សែបៃហ្សង់ ពី​នាក់​បង​ប្អូន​នេះ តាម​ពិត​មាន​បទ​ចម្រៀង​ជា​ច្រើន​ទៀត សុទ្ធ​ជា​បទ​ពីរោះ​ចាក់​ពីរោះ​ដូង ដែល​ប្រិយមិត្ត​ជា​ច្រើន​មិន​ដែល​បាន​ស្ដាប់។ នៅ​ពេល​នឹក​ឃើញ​បទ​ចម្រៀង​អន្តរជាតិ ប្រិយមិត្ត​អាច​ត្រឹម​នឹក​ឃើញ​បទ​ជា​ភាសា​អង់គ្លេស ថៃ កូរ៉េ ចិន ជា​ដើម ប៉ុន្តែ​ច្បាស់​ណាស់ មិន​ដែល​នឹក​ដល់​បទ​របស់​រុស្សី ប្រទេស​ស្ដេច​នុយក្លេអ៊ែរ​នោះ​ទេ។

ដូច្នេះ​ហើយ តិច​ណាស់ បទ​ចម្រៀង​របស់​រុស្សី ល្បី​ជា​ទូទៅ​លើ​សកល​លោក ក៏​ដូច​ជា​នៅ​កម្ពុជា ដោយ​ទើប​តែ​បទ “Kolibelnaya” ប៉ុណ្ណោះ បាន​បំបែក​បេះដូង​ប្រិយមិត្ត​កម្ពុជា ក្រោយ​បទ​នេះ​បាន​លុកលុយ​ចូល​មក​ក្នុង​បណ្ដាញ​សង្គម​របស់​ចិន Tiktok ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​យ៉ាង​ច្រើន។ ក្រៅ​ពី​បទ​នេះ Lagu Rauf មាន​បទ​មនោសញ្ចេតនា​ដ៏​ពីរោះ​ដូច​ជា៖

១.Lela Lela Le

២.Never Lie to Me/Childhood

៣. Evening

អត្ថបទ៖ ទារិកា

មតិយោបល់