• 2021-06-07 06:35:51
  • ព័ត៌មាន

អតីត CEO របស់ YG ត្រូវគេចោទប្រកាន់ពីបទព្យាយាមបិទបាំងការប្រើគ្រឿងញៀនរបស់តារា

  • 2021-06-07 06:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​សេចក្ដីរាយការណ៍​តាម​រយៈសារព័ត៌មាន Yonhap News ថាអយ្យការបាន​ចោទប្រកាន់ចំពោះ ស្ថាបនិក និងជាអតីត CEO ក្រុមហ៊ុន YG លោក Yang Hyun Suk ពីបទព្យាយាម​លាក់បាំង ករណីប្រើប្រាស់គ្រឿងញៀន ដោយ​ប្រើលុយបិទបាំង។

លោក Yang Hyun Suk ត្រូវ​បាន​ក្រុមការងារមាន​សមត្ថកិច្ច ស៊ើបអង្កេតក្រោម​ការសង្ស័យ​ ពីបទ​ប៉ុនប៉ង បិទបាំងពី​ការ​ចម្រូងចម្រាសករណីគ្រឿងញៀន ដោយប្រើលុយ។ មិនយូរមិនឆាប់ខាងមុខនេះ លោក​នឹង​ត្រូវ​បាន​កាត់ទោស។

ចំណែកការិយាល័យព្រះរាជអាជ្ញារប្រចាំទីក្រុង​សេអ៊ូល បាន​ប្រកាស​នៅ​ថ្ងៃទី០៧ ខែមិថុនា​ ឆ្នាំ២០២១នេអះ ថា​លោក Yang បាន​រំលោភបំពាន ​«ច្បាប់នៃការផ្តន្ទាទោសបន្ថែម» លើឧក្រិដ្ឋកម្មជាក់លាក់ ដោយសារលោក​បាន​គំរាមសងសឹក ធ្វើយ៉ាង​ណា ដើម្បីលាក់រឿង​នេះ។

យោងតាម​ការ​ស៊ើបអង្កេត បាន​ឲ្យដឹង​ថាលោក Yang Hyun Suk ធ្លាប់បាន​ព្យាយាមផ្លាស់ប្ដូរសេចក្ដីថ្លែងការណ៍របស់​សាក្សីដែល​បាន​ជូនដំណឹង​នេះ​ទៅគណៈកម្មការប្រឆាំងអំពើពុករលួយ និងសិទ្ធិស៊ីវិល ទាក់ទងនឹងករណីទិញថ្នាំរបស់ B.I (អតីតមេក្រុម iKON) កាល​ពីឆ្នាំ ២០១៦។ ករណី​នេះ​ដែល​ត្រូវស្ថិតក្រោម​ការស៊ើបអង្កេត​រយៈពេល​ជិត ១ឆ្នាំ គឺតាំង​ពីខែមិថុនា ឆ្នាំ២០២០មក៕

ប្រភព៖ Koreaboo

មតិយោបល់