• 2021-06-08 02:06:00
  • ព័ត៌មាន

ទម្លាយមូលហេតុពិតបណ្ដាលឲ្យ Lee Soo Man សម្រេចលក់ភាគហ៊ុនរបស់ខ្លួនទៅឲ្យក្រុមហ៊ុនដទៃ

  • 2021-06-08 02:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីខែមុន​ បណ្ដាញផ្សព្វផ្សាយកូរ៉េ បាន​ចេញផ្សាយព័ត៌មានថា​ ស្ថាបនិកផលិតកម្ម SM លោក Lee Soo Man នឹង​លក់ភាពជា​ម្ចាស់ក្រុមហ៊ុន​តន្ត្រីរបស់​ខ្លួន ប៉ុន្តែតើក្នុងប្រការនេះ​ មានន័យ​យ៉ាងណា​ឲ្យប្រាកដ ចំពោះក្រុមហ៊ុន និងតារាៗ? ពេលនេះ​សូមបង្ហាញ​​រចនាសម្ព័ន្ធម្ចាស់ភាគហ៊ុនរបស់ក្រុមហ៊ុន SM Entertainment ដែលមានលក្ខណៈងាយៗ និងស្រួល​យល់ ហើយតើ​មាន​អ្វី​កើតឡើង​បើ Kakao និង Naver ទិញភាគហ៊ុនពីលោក Lee Soo Man?

តើមុខតំណែងរបស់លោក Lee Soo Man ជាអ្វី?

ស្របពេល​លោក​លែង​ជា CEO របស់ SM លោកលាឈប់ពីតំណែង​ជានាយកក្រុមហ៊ុន ដើម្បី​ផ្ដោតលើការពង្រីកទីផ្សារទៅ​ប៉ែកអន្តរជាតិ ក៏ដូចជារៀបចំអភិវឌ្ឍការងារជំនួញ និងតារាថ្មីៗ ប៉ុន្តែ​ទោះជាយ៉ាង​ណា​លោកនៅ​តែមាន​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន​ដដែល ហើយពេល​នេះ​លោក​កំពុង​សម្លឹង​មើលទីផ្សារដើម្បី​លក់ភាគ​ហ៊ុន​របស់​លោក​ដែរ។

អ្នកណាជាម្ចាស់ភាគ​ហ៊ុនធំ របស់ក្រុមហ៊ុន SM?

ភាគហ៊ុនសរុបក្នុង​ក្រុមហ៊ុនគឺខ្ទង់ ២៣,៤លាន ហើយបាន​បែងចែកដោយមាន​ម្ចាស់ភាគ​ហ៊ុន​ជាអ្នក​កាន់កាប់ជា​ច្រើន​នាក់។ ម្ចាស់ភាគ​ហ៊ុន​ធំ​នៅពេល​នេះ គឺលោក Lee Soo Man ដែលមានសិទ្ធិ​ជាម្ចាស់ ១៨,៧៣ភាគរយ ​ក្នុង​ក្រុមហ៊ុន និង​មាន​ ៤,៣៩២,៣៦៨ ភាគហ៊ុនសរុប គិត​ត្រឹម​ខែធ្នូ ឆ្នាំ២០២០។

ចំណែក​អ្នក​ដែល​ស្ថិតនៅលេខរៀង​បន្ទាប់ពី Lee Soo Man គឺ៖

  • ក្រុមហ៊ុនគ្រប់គ្រងទ្រព្យសម្បត្តិ Korea Investment Management កាន់កាប់ភាគហ៊ុនចំនួន ៤,៤៥ភាគរយ

  • ក្រុមហ៊ុន Alibaba កាន់កាប់ភាគហ៊ុនចំនួន ៣,៧១ភាគរយ

  • មូលនិធិសោធនសាធារណៈ National Pension Service កាន់កាប់ភាគហ៊ុនចំនួន ៣,៦៨ភាគរយ

ក្នុង​នោះ​បើ​តាម​ការ​បញ្ជាក់​ BoA ដែល​ជា​តារា​ចម្រៀង និង​ជា​នាយកប្រតិបត្តិផ្នែកច្នៃប្រឌិត ក៏ជា​ម្ចាស់ភាគហ៊ុន ០,០៤ភាគរយដែរ។

ហេតុអ្វី​បាន​ជាលោក Lee Soo Man លក់ភាគហ៊ុន​របស់ខ្លួន?

បើយោងតាម​ធនាគារិកវិនិយោគ លោក Lee បាន​ព្យាយាម​លក់ភាគហ៊ុនក្នុង​ SM ចាប់ពីឆ្នាំ ២០២០ ហើយលោក​ក៏គ្មាន​ចេតនា​ក្នុង​ការ​លក់ភាគ​ហ៊ុន​ទៅឲ្យកូនៗរបស់លោកដែរ។ ជំនួសមក​វិញ ប្រភពដដែល​បាន​លើកឡើងថា លោក Lee សម្រេចថា​ភាពជាដៃគូថ្មីជាមួយ​នឹង​សាជីវកម្មធំៗគឺចាំបាច់បំផុត ដើម្បីអភិវឌ្ឍផលិតកម្មនេះឲ្យមាន​ភាព​រីកចម្រើនកាន់តែខ្លាំង។

ដូចនេះ​ការ​សម្រេចលក់​ភាគហ៊ុនរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនផ្សេងទៀតនៅពេលនេះ លោក Lee ពិតជា​អាច​ជួយធានា​អនាគតរបស់ SM បាន។ បន្ថែមពី​លើនេះក៏​មាន​ការ​បញ្ជាក់​ផងដែរ​ថា​ លោកក៏កំពុងចាប់ដៃគូជាមួយនឹងក្រុមហ៊ុនតិកណូឡូជីមួយ​ដែរ៕​ ​​

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់