• 2021-06-09 00:30:00
  • ព័ត៌មាន

ម្ចាស់ចំណាត់ថ្នាក់កំពូលទាំង ៣ ឈ្មោះជា «អ្នកមានអំណាចខ្លាំង» ក្នុងប្រវត្តិសាស្ត្រ ៥០ឆ្នាំប្រចាំ K-Pop

  • 2021-06-09 00:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះ​ Ilgan Sports បាន​ធ្វើ​ការ​អង្កេតបុគ្គលមាន​ឥទ្ធិពល​ចំនួន ១០០នាក់​ដែល​កំពុង​ធ្វើការក្នុងវិស័យសិល្បៈកម្សាន្ត។ ក្នុង​នោះរួម​មាន​ទាំង​ផលិតករ អ្នកដឹកនាំរឿង/កម្មវិធី និង​ក្រុមហ៊ុនល្បីៗមួយ​ចំនួន ដែលពួកគេទាំង​នេះ​ត្រូវបាន​លើក​ថា​ជា អ្នក​ដែល​មាន​អំណាចខ្លាំង «Power People» កំពូល​ទាំង ៤ ក្នុងវិស័យ K-Pop រយៈជាង ៥០ឆ្នាំកន្លងមក​នេះ។

ចំណាត់ថ្នាក់ទី១៖ Cho Yong Pil

លោក​ត្រូវ​បាន​គេ​ចាត់ទុក​ថា​ជា​ទ្រព្យកំណប់​របស់​កូរ៉េ ក្រោយ​បាន​បំពេញ​ការងារ​បញ្ចេញ​ស្នាដៃជា​ច្រើន​ក្នុង​វិស័យ​សិល្បៈ។ តារា​ចម្រៀងជើងចាស់រូបនេះឈានជើងចូលសិល្បៈតាំង​ពីឆ្នាំ ១៩៦៨ ក្នុងក្រុម Atkins និង​ចេញ​បាន​អាល់ប៊ុមទោល ១៩

កាលពីឆ្នាំ ២០១៨ លោក​បាន​ប្រារព្ធកម្មវិធីអបអរ​ខួប​លើកទី៥០ឆ្នាំ ក្នុងការ​ចូលសិល្បៈ ដោយលក់​សំបុត្រចូលទស្សនា​ Concert អស់ខ្ទេច​ត្រឹម​រយៈពេល ២ថ្ងៃ។ ទោះបីជា​តារាចាស់វស្សា ប៉ុន្តែលោក Cho Yong Pil ទទួល​បានការ​ស្រឡាញ់គាំទ្រទាំង​អ្នកគាំទ្រចាស់ និង​ក្មេងៗជំនាន់ក្រោយ។

ចំណាត់ថ្នាក់ទី២.៖ Seo Taeji និង BTS

Seo Taeji គឺជា​តារាចម្រៀង អ្នកនិពន្ធ​បទចម្រៀង និងផលិតករតន្ត្រី ដែល​បាន​រក​ឃើញភាព​ជោគជ័យ ក្នុង​ក្រុម​ចម្រៀងប៉ុប "Seo Taeji and Boys”។ លោក​ត្រូវ​បាន​គេ​លើក​តម្កើង​ថា​ជា​ តារា​ប្រុស​ដែលបាន​លើកស្ទួយវិស័យ​ K-Pop ឲ្យមាន​ជីវិតជីវ៉ា ព្រោះ​តែ​ភាពច្នៃប្រឌិតទាំងក្នុងការ​បង្កើតបទចម្រៀង ទាំងការធ្វើ MV និងការជ្រើស Fashion មក​រៀបចំ​ខ្លួនពេល​សម្ដែង​។

ចូល​ដល់ BTS គឺ​ជា​ក្រុម​ចម្រៀង KPOP ដ៏​ល្បី​ជា​ងគេ​នាពេល​បច្ចុប្បន្ន​នេះ។ ឥទ្ធិពល​របស់​ក្រុម​ចម្រៀងមួយ​នេះ​មិន​ត្រឹម​តែ​ក្នុង​តំបន់​អាស៊ីទេ ពោលគឺ​ទូទាំងពិភពលោក។ ពួកគេ​បាន​បោះជំហាន​យ៉ាង​ធំ​ ដោយ​នាំ​នូវ​វិស័យ K-Pop ឲ្យបរទេស​បាន​ស្គាល់​កាន់​តែ​ទូលំទូលាយ។ អំណាច​នៃ​ប្រជាប្រិយភាព​របស់ BTS ក៏​មិនធម្មតាលើ YouTube ដោយសារ​បទ​ចម្រៀង​ដែលពួកគេ​ចេញ​ផ្សាយ​នៅបច្ចុប្បន្ន​នេះ តែង​តែផ្ទុះ​ការ​គាំទ្រខ្លាំង​លើសធម្មតា ព្រម​ទាំង​មាន​ឱកាស​ឈ្នះ​ពាន​ធំៗរាប់មិនអស់​ពីកម្មវិធីល្បីៗ ដូចជាពី Billboard, AMA ជា​ដើម។

ចំណាត់ថ្នាក់ទី៣៖ លោក Lee Soo Man

នេះ​គឺ​ជា​ស្ថាបនិក​ក្រុមហ៊ុនសិល្បៈកម្សាន្តដ៏​មាន​ឥទ្ធិពលម្នាក់​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ដែល​ត្រូវ​បាន​ផលិតករក្នុងវិស័យនេះ​ជា​ច្រើន លើកលោក Lee Soo Man ថា​ជា​បុគ្គលគំរូដែលពួកគេដើរគន្លងតាម។ លោក​ក៏ត្រូវ​បាន​គេ​លើក​សរសើរ​ថា​ជា បុរស​ម្នាក់​ដែល​បាន​ជួយនាំវិស័យសិល្បៈកូរ៉េ ទៅឲ្យពិភពលោកបានស្គាល់ ឯក្រុម​ចម្រៀង​ល្បីៗដូចជា HOT, TVXQ, Super Junior, BoA, Girls’ Generation, SHINee, f(x), EXO, Red Velvet, NCT និង aespa សុទ្ធតែ​ជា​អ្នក​ដែល ទទួល​បាន​ការ​ត្រួសត្រាយផ្លូវពី Lee Soo Man ហើយពួកគេបោះជំហានយ៉ាងវែង​លើ​វិស័យ K-Pop ហើយ​ដូចដឹង​ស្រាប់ថា សន្ទុះ​នៃ​ភាពល្បីល្បាញ​របស់ពួកគេហក់ឡើង​កម្រិតណា៕

ប្រភព៖ Koreaboo ប្រែ​សម្រួល៖ យី សុធារី

មតិយោបល់